បើយោងតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសអំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះថា៖
តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ៖ កម្រិតសម្ពាធទាបនៅលើផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់ គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះ ធ្វើឲ្យ ធាតុអាកាសបន្តក្តៅនៅពេលថ្ងៃ ដោយតាមការព្យាករ ចាប់ពីថ្ងៃទី២៤-២៩មីនា។ នៅតាមបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងមានសីតុណ្ហភាពអប្បបរមា មានពី ២៦-២៨អង្សា និងអតិបរមា មានពី៣៦-៣៩អង្សា។ ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្តព្រះវិហារ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ។ ឯខេត្តដទៃទៀត នឹងអាចមានភ្លៀងខ្សោយ។
សូមបងប្អូន ថែរក្សាសុខភាព ចំពោះការកើនឡើង នៃកម្តៅ និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាពិសេសបណ្តាខេត្តនៅតាមតំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី២៤-២៨ខែមីនា៕