ពិតជាល្អណាស់...ភូមិសាមុត្រក្រោម ដាក់បំរាមហាមអ្នកក្រៅឃុំចូលមក ដេីម្បីទប់ស្កាត់វីរុសកូវីដ១៩...
ស៊ីហៀង
-

កាលពីថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២០ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា កូន ខ្លាតូច បានបង្ហោះសារឲ្យដឹងថា "ជាការទប់ស្កាត់បែបល្អបំផុត នៅថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២០ នេះប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ស្ថិតនៅ ភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនៈគិរី បានដាក់បំរាមហាមអ្នកក្រៅឃុំចូលមក ដេីម្បីទប់ស្កាត់ការ រីករាតត្បាតនៃ Virus Corona ឬ covid ១៩"។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ ភូមិ សាមុត្រក្រោម Samutkrom Village ក៏បានបង្ហោះសារថា "ភូមិសាមុត្រក្រោម ដាក់បំរាមហាមអ្នកក្រៅឃុំចូលមក"។ "25/03/2020ភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្ត រតនៈគិរី បានដាក់បំរាមហាមអ្នកក្រៅឃុំចូលមក "។

ទន្ទឹមនឹងនេះ បានបង្ហាញអារម្មណ៍ថា បើបិទពិតមែននោះ ចុះអ្នកភូមិបានស្បៀងណាបរិភោគ បើសិនជាហាមមិនឲ្យមានអ្នកក្រៅចូលនោះ៕

ប្រភព៖ ភូមិ សាមុត្រក្រោម Samutkrom Village