(ទីក្រុងអ៊ូហាន ថ្ងៃទី២៦)៖ យោងតាមរបាយការណ៍របស់មន្ទីរពេទ្យ អ៊ូឆាង(Wuchang) ចាប់តាំងពីមានការរីករាលដាលនៃជំងឺរលាកសួតថ្មីបានកើតឡើងនៅក្នុងទីក្រុង Wuhan លោកស្រី ស៊ិន ប៉ិ( Shen Bei)ដែលជាប្រធានគិលានុបដ្ឋាយិកានៃមជ្ឈមណ្ឌលសេវាកម្មសុខភាពទី ២ នៃសហគមន៍ យ៉ាងយ័ន ស្រ្ទីត ខំម្ញូនីធី(Yangyuan Street Community) នៃមន្ទីរពេទ្យ អ៊ូឆាង(Wuchang) និងជាគិលានុបដ្ឋាយិកានៃផ្នែកវេជ្ជសាស្ត្រចិនបានចេញប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។
ដោយសារមានអ្នកជំងឺជាច្រើនត្រូវបានបញ្ជូនមកដល់ខាងមន្ទីរពេទ្យជារៀងរាល់ថ្ងៃ ដោយអ្នកស្រីមានតួនាទីជាអ្នកទទួលខុសត្រូវជាចម្បង ក្នុងការជួយសម្រួល ដល់ការត្រួតពិនិត្យ និងផ្គត់ផ្គង់ថ្នាំពេទ្យទៅអោយអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។
បន្ទាប់ពីគិលានុបដ្ឋាយិកា ស៊ិន ប៉ី(Shen Bei) នៅទីក្រុងវូហានប្រទេសចិននិងជាគ្រូពេទ្យជួរមុខ បានចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូរ៉ូណានេះអស់រយៈពេលជាង ៤០ ថ្ងៃមក ភ្លាមៗនោះគាត់បានដួលសន្លប់នៅឯសណ្ឋាគារកាលពីពីរបីថ្ងៃមុន។
ដោយអ្នកស្រីស៊ិន ប៉ិ អាយុ៥០ឆ្នាំបានត្រលប់មកសណ្ឋាគារវិញជាមួយមិត្តរួមការងារក្រោយបញ្ចប់ការងារនៅថ្ងៃទី០៦ មិនា។ ក្នុងនោះផងនៅក្នុងថ្ងៃបន្ទាប់មិត្តរួមការងារមិនបានឃើញនាងត្រលប់មកមន្ទីរពេទ្យឡើយ ដោយពួកគេនិងក្រុមគ្រូពេទ្យដទៃគិតថាវាមានសភាពមិនស្រួលនិងបានត្រលប់មកសណ្ឋារគារវិញយ៉ាងឆាប់រហ័សដោយបានឃើញអ្នកស្រីដួលសន្លប់នឹងដី ភ្លាមៗនោះក្រុមគ្រូពេទ្យបានបញ្ចូនគាត់ទៅមន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជសាស្ត្រអ៊ូហានដើម្បីជួយសង្គ្រោះភ្លាមដោយស្ថានការណ៍របស់គាត់មានសភាពធ្ងន់ធ្ងរនិងគ្រោះថ្នាក់ខ្លាំងណាស់។
បន្ទាប់ពីពិនិត្យរួចមកគិលានុបដ្ឋាយិការូបនោះបានរងផលប៉ះពាល់ផ្នែកសរសៃឈាមខួរក្បាល នឹងត្រូវបានខាងមន្ទីរពេទ្យយកទៅធ្វើការវះកាត់ខួរក្បាលផងដែរដោយបច្ចុប្បន្នរូបគាត់នៅតែសន្លប់មិនទាន់ដឹងខ្លួននៅឡើយ ។ប្រភពOrientaldialy
សម្រួលអត្ថបទ៖SOEUR.