អ្នកគ្រូ​ក្រមុំ​ម្នាក់​ ចេញពីបន្ទប់ជួលទៅបង្រៀនសិស្សស្រាប់តែគាំងបេះដូងស្លាប់ភ្លាមៗនៅមុខបន្ទប់
Heang
-

ភ្នំពេញ ៖ កាលពី​វេលាម៉ោង​៦​និង​៣៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥នេះ អ្នកគ្រូក្រមុំម្នាក់ ខណៈ​ដើរ​ចេញពី​បន្ទប់​ជួល​ទៅ​បង្រៀន​សិស្ស​នៅ​ឯ​សាលា​ឯកជន​មួយ ស្រាប់តែ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន នាង​ក៏​បាន​ស្រែកហៅ​អ្នក​ជិតខាង​ថា «​ជួយ​ខ្ញុំ​ផង​ៗ»​បន្ទាប់​មក​ក៏​បាន​គាំងបេះដូង​ដួល​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​មួយ​រំពេច​នៅ​នឹង​មុខ​បន្ទប់​ជួល ដោយ​គ្មាន​នរណា​ម្នាក់​ជួយ​ទាន់​ឡើយ ។តាម​បណ្តោយ​ផ្លូវ​ព្រៃ​ស ជិត​ផ្សារ​ថ្នល់​បត់​ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

យ៉ាងណាមិញក្រោយទទួលដំណឹងមួយនេះភ្លាម កម្លាំងសមត្ថកិច្ចបានចុះមកត្រួតពិនិត្យភ្លាមៗផងដែរនិងថែមទាំំំងបានផ្តល់ដំណឹងទៅកាន់ក្រុមគ្រួសារនៃសពឲ្យមកទទួលសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕