សប្បាយចិត្តផង រំភើបផង ពេលបានឃើញបងប្អូនខ្មែរយើង ចេះជួយគ្នាបែប...ជូនអង្ករ និងរបស់ហូបផ្សេងៗទៀត ដល់បងប្អូនដែលកំពុងតែខ្វះខាត...
ស៊ីហៀង
-

បច្ចុប្បន្ននេះ មានបងប្អូន​ បានចែករំលែកក្តីស្រលាញ់ និងចែករំលែកភាពកក់ក្តៅ ដោយការដើរចែកម៉ាស់ ចែកអាល់កុល ចែកជែល លាងដៃ ដល់បងប្អូនក្រីក្រ ដែលមិនមានសមត្ថភាពទិញប្រើ ដោយសារតែវីរុសចង្រៃ កូវីដ១៩ នេះឯង។

ជាក់ស្តែងបានធ្វើការចែកអង្ករ ចែកមី ចែកម៉ាស់ ដល់បងប្អូន ដែលគាត់មានជីវភាព​ ខ្សត់ខ្សោយ បានយកទៅហូប ក្នុងអំឡុងពេលនេះ។ ដោយឡែកមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថាBong Bros បានបង្ហោះរូបភាពជាច្រើនសន្លឹកអំពីសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកទទួលយកអង្ករពីកន្លែងគាត់ ដោយក្នុងនោះ អង្ករ មី ពងទា ។ ម្ចាស់គណនីហ្វេសប៊ុកបានបញ្ជាក់ថា "លុយទាំងអស់បានមកពីបងប្អូន មិត្តភ័ក្ដិ ចូលរួមគ្នា (នៅសល់ប្រហែល៥០ថង់ និងលុយ១៦មុឺន ហ្នឹងបន្តធ្វើរាល់ថ្ងៃទាល់តែអស់ជំនួយ) ខ្មែរស្រឡាញ់ខ្មែរ មិនចង់មានអ្វី ក្រៅពីឃើញស្នាមញញឹមពួកគាត់ទេ។

បងប្អូនខ្មែរយើង ជាច្រើន បានបង្ហាញអារម្មណ៍ត្រេកអរ និងរំភើបចិត្តណាស់ និងសូមថ្លែងអំណរគុណ​ ចំពោះម្ចាស់អំណោយ ដែលបានបរិច្ចាគថវិការ អង្ករ មី និងរបស់ជាច្រើន ដើម្បីឲ្យបងប្អូនខ្មែរគាត់យកទៅហូប អំឡុងពេលនេះ៕

ប្រភព៖ Nob SreyNou