យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Pheng Vannak News បានធ្វើការលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ សេវ៉ាសាធារណៈ នៅអគ្គនាយកដ្ឋានដឹកជញ្ជូន ក្រសួងសាធារណការ និង ដឹកជញ្ជូន ពិតជាធ្វេីការបានលឿនល្អប្រសេីរណាស់ ។ ពេលយេីងបាត់បណ្ណបេីកបរ ( ពាក់មី ) បន្ទាប់ពីដាក់ពាក្យបណ្ដឹងហេីយ មន្ត្រីជំនាញរបស់ អគ្គនាយកដ្ឋានដឹកជញ្ជូន ចំណាយពេលតែជាង ១ម៉ោង ចេញ បណ្ណបេីកបរថ្មីអោយយេីងបានហេីយចំណាយលុយតែ ៣ ម៉ឺនរៀល ប៉ុណ្ណោះ ។
ដោយឡែកនៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃវិញ ពេលយេីងបាត់ អត្តសញ្ញាណប័ណ្ណ បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួចហេីយ ត្រូវរង់ចាំ ៤០ ថ្ងៃ ជាងទេីបអាចទទួលបាន អត្តសញ្ញាណប័ណ្ណ ថ្មី យកទៅប្រេីប្រាស់បាន ។ តេីមូលហេតុអ្វីទៅបានត្រូវស្មុគ្រស្មាញយូររហូតជាង ១ខែ ទេីបបាន បេីអត្តសញ្ញាណប័ណ្ណ យេីងមានផ្ទុកទិន្នន័យនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណរួចទៅហេីយ ? ៕