ប្រញាប់​ទៅធ្វើ​ភ្លាម ទាន់ប៉ូលិសមិនទាន់ចាប់ ! ឧត្ដមសេនីយ៍​ ហ៉ឹម​ ​យ៉ាន​ បានសំណូមពរអោយ​ ម្ចាស់ PassApp និងម្ចាស់ម៉ូតូដែលមានកម្លាំង​សេសលេីសពី​ ១២៥​ សេសេ​ប្រញាប់​ទៅធ្វើ...
-

ភ្នំពេញ ៖ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឹម​ យ៉ាន​ អគ្គស្នងការ​រងនគរបាលជាតិ​ ទទួល​បន្ទុក​ការងារអនុវត្តន៍ច្បាប់ចរាចណ៍​ បានអោយដឹងនៅល្ងាចនេះថា​ មន្ត្រី​នគរបាល​ចរាចរណ៍​ មិនទាន់​ផាក​ ម្ចាស់​ ម៉ូតូ​ដែល​មាន​កម្លាំង​សេសលេីសពី​ ១២៥​ សេសេ​,​ ម៉ូតូ​រ៉ឺម៉ក​ ម៉ូតូ​កង់​បី​ឥណ្ឌា​ ដែល​មិនទាន់​មានបណ្ណបេីកបរទេ​ ។ 

ប៉ុន្តែ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ហ៉ឹម​ ​យ៉ាន​ បានសំណូមពរអោយ​ បងប្អូន​ប្រញាប់​ទៅធ្វើ​បណ្ណបេីកបរ​បេីកបរ​អោយបានគ្រប់ៗគ្នា​ ព្រោះ​ពេល​ខាងមុខ​ សមត្ថកិច្ច​នឹងចាប់ផ្ដេីមផាក​ពិន័យ​ហេីយ​ ។

បណ្ណបេីកបរ​បងប្អូន​អាចទៅធ្វេីនៅ​មន្ទីរ​សាធារណការ​ និង​ ដឹក​ជញ្ជូន​ រាជធានី​-​ខេត្ត​ ដែល​ចំណាយ​តែ​ ៤១០០០​ រៀល​ ប៉ុណ្ណោះ​ ប្រេីប្រាស់​បានរហូត​ ១០​ ឆ្នាំ​ ៕

ប្រភព៖ Pheng Vannak News