លោកឧកញ៉ាទៀ វិចិត្រ ថា មនុស្សដែលគិតតែពីផលប្រយោជន៍ខ្លួនឯង គ្មានថ្ងៃដឹងពីកំហុសដែលខ្លួនបានធ្វើលើអ្នកដទៃឡើយ...
-

លោកឧកញ៉ាទៀ វិចិត្រ ដែលពុកម៉ែបងប្អូនបានស្គាល់ និងតែងតែគាំទ្ររូបលោក ដោយសារតែទង្វើរដ៏ល្អ គួរឲ្យគោរព និងទង្វើរល្អដែលរូបលោកបានជួយដល់ចាស់ជរា ក្មេងដែលកំពុងតែខ្វះខាត និងមនុស្សជាច្រើនអ្នកទៀតដែលជួបទុក្ខលំបាក គឺរូបលោកតែងតែយកចិត្តទុកដាក់ជួយមិនរុញរាឡើយ។

ដោយឡែករូបលោកក៏បានបង្ហោះសារ ល្អៗ និងមានអត្តន័យ នៅលើបណ្តាញសង្គម ពីបទពិសោធន៍ ជីវិតពិត និងចែករំលែកពីការធ្វើទង្វើរល្អនៅក្នុងសង្គម ។ លោកក៏បានធ្វើឲ្យមហាជន គោរពស្រលាញ់លោក ហើយរូបលោកក៏ជាអ្នកអភិរក្សសត្វព្រៃម្នាក់ផងដែរ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ រូបលោកក៏បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុកថា "មនុស្សដែលគិតតែពីផលប្រយោជន៍ខ្លួនឯង គ្មានថ្ងៃដឹងពីកំហុសដែលខ្លួនបានធ្វើមកលើអ្នកដទៃឡើយ...៚"។

ជាការពិតណាស់ការដែលមនុស្សយើងគិតតែពីផលប្រយោជន៍ខ្លួនឯងនោះ ថ្ងៃណាមួយ ពេលដែលជួបទុកលំបាក ឬ ក៏ជួបរឿងអ្វីមួយនេះ គ្មាននរណាចង់ជួយទេ ហើយក៏គ្មានថ្ងៃដឹងថាខ្លួនបានធ្វើមកលើអ្នកដទៃដែរ ព្រោះតែរវល់តែពីផលប្រយោជន៍ គិតតែពីខ្លួនឯង៕

ប្រភព៖ ទៀ វិចិត្រ TEA VICHET