សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្យួរការងារមន្រ្តីចំនួន៤រូប អស់មួយជីវិត ដោយសារតែបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ...
ស៊ីហៀង
-

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៏មានជាសាធារណៈ ជូនបងប្អូនទាំងអស់ឲ្យបានជ្រាបថា ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានកិត្តិយសសូមជម្រាបជូនបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិឲ្យបានជ្រាបថា៖

អតីត និងមន្រ្តីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមួយចំនួនបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៏ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចថា៖

១. ចំពោះលោក ម៉ៃ តុលា លោកទុយ វិច្ឆិកា លោក ឆាំង ពិសិដ្ឋ និងលោក គល់ សុភារម្យ ត្រូវបានព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់ទាំងអស់មួយជីវិត។

២. ចំពោះ លោក ម៉ៃ តុលា ត្រូវបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើពុករលួយទៅតុលាការ មានសមត្ថកិច្ច ដើម្បីចាត់វិធាកការតាមផ្លូវច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យដូចនេះ សូមបងប្អូនអ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៏មាន៕