អំពើល្អ គួរឲ្យគោរព ! ជិះល្មើសច្បាប់ចរាចរណ៍ ប៉ូលីសផាកពិន័យអស់ ១០មុឺនរៀល ប៉ុន្តែលោកអធិការជួយចេញ ៥មុឺនរៀល ដោយសារតែ...
ភ្នំពេញ ៖ បុរសម្នាក់នេះគាត់បានធ្វើដំណើរបញ្ជ្រាស់ទិស នៅត្រង់ចំណុចផ្លូវជាតិលេខ១ កែងផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង ត្រូវបង់ផាកពិន័យ 10ម៉ឺនរៀល នេះជាកំហុសរបស់គាត់ក្នុងការបើកបរមិនប្រកាន់ស្តាំ (បើមានគ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង នោះគាត់ហ្នឹងទៅជាយ៉ាងណា?) ប៉ុន្តែស្របពេលដែលលោកអធិការនគរបាលខណ្ឌច្បារអំពៅ ចុះមកពិនិត្យមើលតាមគោលដៅបង់ផាកពិន័យល្មើសច្បាប់ចរាចរណ៍ផ្លូវគោក

ឃើញថាគាត់ទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្តហើយគ្មានលុយគ្រប់សំរាប់បង់ផាកពិន័យ ខណៈនោះលោកអធិការនគរបាលខណ្ឌច្បារអំពៅ បានជួយ៥ម៉ឺនរៀល សំរាប់បង្គ្រប់តាមតម្លៃផាកពិន័យ ហើយថែមបានទាំងអប់រំ ពន្យល់ណែនាំ សូមឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ពេលធ្វើដំណើរតាមផ្លូវទោះជិតរឺឆ្ងាយក៍ដោយ កុំធ្វើចឹងទៀត អាចនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតខ្លួននិងគ្រួសារផង ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។