តាកែវ៖ បើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា បន្ទាប់ពីមានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង២៣នឹង២២នាទីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

កំលាំងសមត្ថកិច្ចបាន ចាប់ខ្លួនជ នស ង្ស័យឈ្មោះ ខាត់ សង្ហា ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរ ជាងផ្សារដែក រស់នៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ករណីគំនុំ បានកាប់ទៅលើ យុវជន ៣នាក់៖ ១ ឈ្មោះប៉ុល រឿនមករា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបបរ កសិករ (ស្ លាប់) នៅកន្លែងកើតហេតុ ២. ឈ្មោះ មុត ចិនមិថុនា ភេទប្រុស អាយុ ២១ឆ្នាំ កសិករ របួ សធ្ង ន់ និង៣. ឈ្មោះ ហេង សុីណា ភេទប្រុស អាយុ ១៨ឆ្នាំ សិស្ស របួ សធ្ង ន់ អ្នកទាំងបីនាក់រស់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ បច្ចុប្បន្ននេះ កំលាំងជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនស ង្ស័យយកមកផ្ដន្ទាទោ សតាមច្បាប់៕

