ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់ដែលប្រើប្រាស់សេវាសាធរណៈរបស់ក្រសួង មេត្តាជ្រាបថា យោងប្រកាសអន្តរក្រសួងលេខ ១៤៦៩ សហវ.ប្រក ចុះថ្ងៃទី៣១ ខែ ឆ្នូ ឆ្នាំ ២០១៩ ស្តីពីការផ្តល់សេវាសាធារណៈដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះមានសេវាសាធារណៈមួយចំនួនតម្រូវឲ្យមានការបង់ផាកពិន័យចំពោះការយឺតយ៉ាវសលើសពី៣០ថ្ងៃឡើងទៅក្នុងការបន្តសុពលភាព។

អាស្រ័យហេតុនេះ ក្រសួងនិងអនុវត្តការផាកពិន័យនេះដោយគិតចាប់ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំង ២០២០ ចំពោះការយឺតយ៉ាវ ឬមិនបានមកបន្តសុពលភាពលើការប្រើប្រាស់សេវាសាធារណៈវិស័យដឹកជញ្ជូនផ្លូវគោក តាមការកំណត់របស់ក្រសួង រួមមាន៖
១. លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន
២. ការចុះបញ្ជីរថយន្តផ្លាកលេខ AT ឡើងវិញ
៣. ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត
៤. បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត៕