សូមបងប្អូនប្រុងប្រយ័ត្ន...លោកសាន់នី បង្ហាញលេខទូរស័ព្ទ ជនឆបោក និងផ្តាំឲ្យបងប្អូនមានការប្រយ័ត្នចំពោះលេខទូរស័ព្ទនេះផង...
-

តារាសម្តែងដ៏ស្រស់សង្ហារ និងបានសាងភាពល្បីល្បាញ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន លោក សាន់នី សុខ បានបង្ហោះសារ ទាំងចិត្តក្តីក្រហាយចំពោះជនខិលខូចមួយចំនួន ដែលបានយករូបភាពរបស់លោក ទៅដាក់ក្នុង Profile ហើយ តែបែរជាជនរូបនោះ បែរជាទៅបោកប្រាស់ប្រាក់របស់គេ ធ្វើឲ្យមានការយល់ច្រឡំទៅវិញ។

ទង្វើរមួយនេះ មានបងប្អូនជាច្រើនប្រាកដជាបានដឹង បានលឺជាច្រើនមកហើយតាមរយៈការបង្ហោះ របស់សាមី ពីជនខិលខូចមួយចំនួនតូច ដែលបានយករូបតារា ទៅធ្វើរឿងមិនគួរគាប្បី នាពេលកន្លងមក ។ ហើយនៅថ្ងៃនេះ លោកសាន់នី ដែលជាតារាសម្តែងដ៏ល្បីឈ្មោះ ក៏ត្រូវបានជនខិលខូច យករូបភាពរបស់លោក ទៅធ្វើរឿងដែលមិនសមរម្យ ថាលោកបានទៅខ្ចីលុយគេ ទាំងដែលសាមីខ្លួនរបស់គេមិនដឹងអ្វីសោះ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកសាន់ នី បានបង្ហោះសារថា "នេះហើយលេខទូរសព្ទ 0717888894 អ្នកដែលដើរបោកប្រាស់យកវីដេអូដើមខ្ញុំ យកទៅធ្វើវីដេអូខលជាមួយគេ បោកយកលុយគេ សំខាន់យើងតេទៅហើយវាថាបេីដឹងធ្វើអីវា ???? ជួយស្តាប់ទាំងអស់គ្នា ខ្ញុំសរសេីរបច្ចេទេសពួកវាហេីយ អាចយកVideo យេីងយកទៅធ្វេី Video Call បាន អញ្ចឹងខ្ញុំសុំប្រាប់ម្ដងទៀតណាស់កុំឲ្យចាញ់បោកគេរឿងលុយរឿងកាក់ដោយដាក់រូបខ្ញុំជាបន្តទៀត ហេីយបេីចង់អោយលុយគេចាំជួបមុខគេផ្ទាល់ទៅចាំអោយ ព្រោះឡូវពួកវាខាង IT នឹងសាហាវណាស់ ????? Ah Nich Pinky Nith Chandara John Offical Khat Sombath Ketya Oung Nimol Sonita Nov GiGi Sopheakda"។

មានវិដេអូ៖