តើបងប្អូនជាច្រើនប្រាកដជានៅស្ទាក់ស្ទើរ រឿងភ្លើងសញ្ញាបន្តិតបន្តួចជាក់ជាមិនខាន ព្រោះថា ពេលខ្លះផ្លូវធ្វើដំណើររបស់អ្នក អាចមានភ្លើងសញ្ញាក្រហម តែមួយចំណុច និងមិនមានសញ្ញា ព្រួញបត់ឆ្វេង ឬ បត់ស្តាំនោះទេ ។យល់ដឹងអំពីភ្លើងសញ្ញាពណ៍ក្រហមចំនួនពីរ ថា ភ្លើងសញ្ញាមួយណា យើងអាចបត់ស្តាំបាន ឬ បត់មិនបានទាំងអស់គ្នា។

សូមគោរពជម្រាបជូនសាធារណៈជន អ្នកប្រេីប្រាស់ផ្លូវ ជ្រាបថាភ្លេីងស្តុបមាន ពីរ ប្រភេទ គឺៈ(ភ្លេីងក្រហមគ្មានសញ្ញាព្រួញ និង ភ្លេីង ក្រហមមានសញ្ញាព្រួញ )

១/ភ្លេីងពណ៏ក្រហម គ្មានសញ្ញា ព្រូញបញ្ជាទិស បេីគ្មានឧបសគ្គ នៅខាងមុខ យានជំនិះ ខាងស្ដាំបំផុតអាចបត់ស្ដាំបានដោយប្រុងប្រយ័ត្ន ។

២/ភ្លេីងមានសញ្ញព្រូញ ពណ៏ក្រហមហាមបត់ ស្ដាំ យានជំនិះគ្រប់ប្រភេទ មិនអាចបត់ស្ដាំបានឡេីយ ។
សូមចូលរួមគោរពច្បាប់ ស្ដីពី ចរាចរណ៍ ទាំអស់គ្នា ? ។
ថ្ងៃនេះ ថ្ងៃស្អែក សូម កុំ អោយមានគ្រោះថ្នាក់ចរាចរណ៍ !!!

ប្រភព៖ផ្នែកសណ្តាប់ធ្នាប់សាធារណៈ និង ចរាចរណ៏ ក្រុងសៀមរាប