កីឡាករដ៏ល្បីឈ្មោះ និងសាងកេរ្តិ៍ ល្បីល្បាញ លើសង្វៀនប្រដាល់គុនខ្មែរ កីឡាករ ថៃ ប៊ុនហាន ដៃគូដ៏ស្វិតស្វាញរបស់ ធា នុរាជ បែរត្រូវធ្លាក់ខ្លួនមករត់រ៉ឺម៉ក់ដឹកឥវ៉ាន់ យ៉ាងកំសត់ ដែលពីមុនមកធ្លាប់តែមានគេស្រែកហោកញ្ជៀវពេញសង្វៀនប្រដាល់នោះ។
![](/wp-content/uploads/2020/5/20/media/large/75032/24.12.2019.4079711477818296.jpg?1589938403)
ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លើបណ្តាញសង្គមហ្វេសប៊ុករបស់ Kun Khmer Fighter បានបង្ហោះខ្លឹមសារ ពាក់ព័ន្ធនឹងកីឡាករប្រដាល់ សែនកំសត់ ថៃ ប៊ុនហាន មករត់រ៉ឺម៉ក់ដឹកឥវ៉ាន់ ព្រោះតែកត្តាជីវភាព។ នៅក្នុងគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា "ភ្លេចគាត់ហើយឬនៅបងប្អូន? ស្គាល់គាត់ថាជាអ្នកណាទេ?
បន្ទាប់ពីបញ្ឈប់អាជីពជាអ្នកប្រដាល់ កីឡាករ ថៃ ប៊ុនហាន ដៃគូដ៏ស្វិតស្វាញរបស់ ធា នុរាជ ដែលត្រូវជាបងប្រុសបង្កើតរបស់កីឡាករ ចាន់ ប៊ុនហឿន គាត់បានចាប់អាជីពមួយទៀតធ្វើជាអ្នកបោះទឹកត្រី អំបិល ទឹកម្ទេស៘ បើបងប្អូនត្រូវការយកទៅលក់បន្តសូមទំនាក់ទំនងតាមរយៈលេខរបស់គាត់ផ្ទាល់ 0963040499 រូបភាព: ក្លិបប្រដាល់គុនខ្មែរ និរោធមានជ័យ។ នាំមកជូនដោយ #2MBET "។
![](/wp-content/uploads/2020/5/20/media/large/75036/24.12.2019.4079711477818293.jpg?1589938413)
![](/wp-content/uploads/2020/5/20/media/large/75034/24.12.2019.4079711477818294.jpg?1589938413)
![](/wp-content/uploads/2020/5/20/media/large/75035/24.12.2019.4079711477818295.jpg?1589938413)
ប្រភព៖ Kun Khmer Fighter