ជីវិតដែលរស់នៅពោលពេញទៅដោយសេរីភាព ពិតជាអស្ចារ្យណាស់ មិនមនុស្សឬ សត្វ គឺចង់រស់នៅមានសេរីភាពទាំងអស់ គ្មានចង់បានការរស់ដោយភាពគៀបសង្កត់ពីជនណាម្នាក់ឡើយ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានឲ្យដឹងថា សត្វក្ងោក ជាច្រើននឹងត្រូវដាក់អោយរស់នៅមានសេរីភាព នៅតំបន់ឆ្នេរសមុទ្រ ក្នុងក្រុងព្រះសីហនុ បង្ហាញសម្រស់ជូន ភ្ញៀវជាតិ អន្ដរជាតិទស្សនា និងចូលរួមអភិរក្ស ការពារ
សត្វក្ងោក ដ៏កម្រជាច្រេីនក្បាល ត្រូវបានចិញ្ចឹម និងថែរក្សារអោយបានល្អបំផុត នឹងដាក់អោយសត្វក្ងោកនេះ បានរស់មានសេរីភាពនៅតំបន់មាត់សមុទ្រធម្មជាតិក្នុងក្រុងព្រះសីហនុនាពេលដ៏ខ្លីខាងមុខ។ សត្វក្ងោកជាច្រើនក្បាល ដែលគម្រោងយកមកព្រលែងនៅតំបន់ឆ្នេរក្នុងក្រុងព្រះសីហនុ ក្នុងបំណងរួមចំណែកអភិរក្សសត្វព្រៃដែលបច្ចុប្បន្នកំពុងប្រឈមនឹងគ្រោះថ្នាក់ និងការផុតពូជជាពិសេសសត្វព្រៃ ក៏ជាប្រភពដ៏សំខាន់មួយក្នុងការទាញភ្ញៀវទេសចរ ព្រោះវាមិនបានផ្តល់ផលអាក្រក់ ឬគ្រោះថ្នាក់ដល់មនុស្សឡើយ បើមនុស្សមិនរំលោភបំពានលើពួកវាយេីងសូម អំពាវនាវអោយពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទតាមរយៈកុំប្រមាញ់កុំសម្លាប់នឹងរួមចំណែកជាមួយសង្គមជាតិក្នុងការថែរក្សាសត្វនិងបរិស្ថានធម្មជាតិផងដែរ។



ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ