អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតអញ្ជើញម្ចាស់ក្រុមហ៊ុនពីរ ឲ្យចូលមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ។
ខ្លឹមសារនៅក្នុងសេចក្តីជូនដំណឹងនោះថា៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបឧកញ៉ា ស៊ី គង់ទ្រីវ នាយកក្រុមហ៊ុនជ្រាបថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិការជាតិ។ កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញឧកញ៉ានាយកក្រុមហ៊ុនមកដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុមហ៊ុនដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែឧកញ៉ានាយកមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។
![](/wp-content/uploads/2020/5/21/media/large/75428/166241.12.2019.115723.png?1590051957)
អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញឧកញ៉ានាយកមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង 023 884800 មិនឲ្យលើសពី១៥ថ្ងៃ បន្ទាប់ពីការបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៏មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។
ក្នុងករណី មិនបានអញ្ជើញមកតាមការកំណត់ខាងលើនេះទេ ឧកញ៉ានាយករត្រូវចាត់ទុកថាបានប្រព្រឹត្របទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់ប្តឹងទៅតុលារការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយរាល់ការចំណាយជាបន្ទុករបស់ឧកញ៉ាជាម្ចាស់ក្រុមហ៊ុន។
![](/wp-content/uploads/2020/5/21/media/large/75430/24.12.2019.4079711477818349.jpg?1590052005)
ភ្ជាប់ជាមួយគ្នានោះផងដែរ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាប លោក សុខ ហេង នាយក្រុមហ៊ុនជ្រាបថា ការបង់ពន្ធអាករ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូបដើម្បីរួមចំណែកក្នុងថវិការជាតិ។ កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញឧកញ៉ានាយកក្រុមហ៊ុនមកដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុមហ៊ុនដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែឧកញ៉ានាយកមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។
អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្តីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញឧកញ៉ានាយកមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង 023 884800 មិនឲ្យលើសពី១៥ថ្ងៃ បន្ទាប់ពីការបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័រសារព័ត៏មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។
ក្នុងករណី មិនបានអញ្ជើញមកតាមការកំណត់ខាងលើនេះទេ ឧកញ៉ានាយករត្រូវចាត់ទុកថាបានប្រព្រឹត្របទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋាននឹងចាត់វិធានការតាមផ្លូវច្បាប់ប្តឹងទៅតុលារការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយរាល់ការចំណាយជាបន្ទុករបស់ឧកញ៉ាជាម្ចាស់ក្រុមហ៊ុន។
![](/wp-content/uploads/2020/5/21/media/large/75431/166241.12.2019.115718.jpg?1590052018)
![](/wp-content/uploads/2020/5/21/media/large/75432/166241.12.2019.115719.jpg?1590052018)