បើកលឿនដូចរន្ទះ...រថយន្តតូយូតា វីហ្គោ ព្រលះរថយន្តតូយ៉ូតាកាមរីបាឡែន ខ្ទប់ជាប់ដើមត្របែកព្រៃ បណ្តាលម្ចាស់រថយន្តបាឡែន...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីវេលាម៉ោង ០១រសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ជនបរទេសម្នាក់ បើកបររថយន្តខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវបំបែកជាបួន បានជ្រុលទៅបុកនិងរថយន្តកាមរីបាឡែនមួយគ្រឿង ទៀតប៉ើង ទៅបុកផ្ទប់បង្គោលស្លាកសញ្ញាលេខផ្លូវ និង ខ្ទាតទៅជាប់ដើមត្របែកព្រៃខ្ទេចមួយកំណាត់មុខ មិនឈប់ដោះស្រាយគ្នា បែរជាព្យាយាមបើករត់ ត្រូវបានប្រជាជន និងសមត្ថកិច្ចដេញតាមទាន់ និងស្ទាក់ចាប់ បានតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅចំណុច ជាប់របង រក្ខាប្រមាញ់ និង នេសាទ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគាត់បានឃើញបុរសវ័យចំណាស់ម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 2A-8081 បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះនរោត្តម ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនល្មម មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក តូយូតា វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2I-1367 ដែលបើកបរដោយស្ត្រីជនបរទេសម្នាក់ តាមបណ្ដោយផ្លូវលេខ១៤៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណៈពេលដែលមកដល់ចំណុចកើតហេតុបើកបរខ្វះការប្រុងប្រយ័ត្ន និង មិនដឹងថាល្បឿននៅចំណុចផ្លូវបំបែកជាបួននោះ ក៏បានជ្រុលទៅបុករថយន្តកាមរីបាឡែនចំចំហៀងខាងឆ្វេងបណ្ដាលអោយរថយន្តកាមរីបាឡែនបើកបួងចង្កូតទៅបុកផ្ទប់និងបង្គោលស្លាកសញ្ញាបង្ហាញលេខផ្លូវ នឹង ខ្ទប់ជាប់ដើមត្របែកព្រៃរងការខូចខាតរថយន្ដស្ទើរតែទាំងស្រុងផងដែរ។ ភ្លាមនោះម្ចាស់រថយន្តវីហ្គោ គឺមិនបានឈប់ធ្វើការដោះស្រាយនោះទេ បានបន្ថែមល្បឿនបើកប្រុងនិងរត់គេចរហូតទៅដល់ផ្លូវលេខលេខ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដែលមានចម្ងាយប្រហែលជា ២គីឡូម៉ែត្រ ពីចំណុចកើតហេតុទើបត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និង បានទំនាក់ទំនងបន្តទៅសមត្ថកិច្ចជំនាញចរាចរក្រុង ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំង ០២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕