មិនសរសើរមិនបាន ! កូនខ្មែរ អ្នកខេត្ត ស្ទឹងត្រែង ប្អូនស្រី ឌូ ពុធម៉ូលីតា ចំណាយពេលអស់ ៧ ម៉ោង នៅក្នុងការផាត់និងតែងមុខស្តេចស្វាហនុមាន ធ្វើឲ្យកក្រើកបណ្តាញសង្គម...(មានវិដេអូ)
ស៊ីហៀង
-

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានផ្ទុះការភ្ញាក់ផ្អើលមួយបន្ទាប់ពីមានកូនខ្មែរម្នាក់ដែលជាអ្នកខេត្ត ស្ទឹងត្រែង គឺប្អូនស្រី ឌូ ពុធម៉ូលីតា ដោយគាត់បានចំណាយពេលអស់ ៧ ម៉ោង នៅក្នុងការផាត់និងតែងមុខស្តេចស្វាហនុមាន ដែលមានដើមកំណើតពីសាសានា ហិណ្ឌូដែលនាំចូលនគរហ្វូណនពី ប្រទេសឥណ្ឌា តាំងពីមុន សតវត្សទី៥ រូបហនុមាន នៅតាមចម្លាក់អង្គ និង ប្រាសាទផ្សេងជាតឹកតាងហើយក៏មានឃើញនៅលើរូបសាក់យន្ត័ជាសញ្ញានៃភាពការពារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងអង់អាចក្លាហានផងដែរ ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញនៅទេពកោល្យដ៏ពិតប្រសព្វរបស់របស់នាងរួច មានបងប្អូនខ្មែរយើងជាច្រើនបានធ្វើការកោតសរសើរយ៉ាងខ្លាំង និងលើកទឹកចិត្តនាងឲ្យខិតខំប្រឹងប្រែងបន្តទៅមុខទៀត ព្រោះអ្វីដែលនាងបានធ្វើពេលនេះវាអស្ចារ្យពេកហើយ និងមិនងាយបានឃើញកូនខ្មែរយើងបានធ្វើទេនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថាអ្នកផាត់មុខជំនាញខាងលើនេះក៏ធ្លាប់ជាអ្នកផាត់មុខឱ្យតួក្នុងរឿងនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​“មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ” ផងដែរ ដែលកាលនោះមុននឹងជាប់បានផាត់មុខឱ្យរឿងរបស់លោកស្រី Angelina Jolie នាងបានដាក់ពាក្យយ៉ាងត្រឹមត្រូវ ហើយសម្ភាសន៍ជាមួយអ្នកជំនាញមកពីហូលីវូដ គឺលោក Ken Diaz ដែលលោកធ្លាប់ទទួលបានពាន់រង្វាន់ជាច្រើនផងដែរ៕ សូមទស្សនាវិដេអូខាងក្រោម៖