សារពីភរិយាលោកសុវណ្ណ រិទ្ធី ផ្ដាំដល់អ្នកម្ដាយទាំងអស់គ្នាថា ពេលពពោះសូមកុំគិតច្រើន ឬស្ត្រេសខ្លាំងពេក កុំលើករបស់ធ្ងន់ៗពេក ព្រោះវាអាចប៉ះពាល់ដល់...
ស៊ីហៀង
-

អ្នកនាង សុជាតា ដែលបងប្អូនបានស្គាល់ថាជាភរិយា របស់លោក សុវណ្ណ រិទ្ធី ហើយក៏ទើបតែទទួលបានអ្នកសមាជិកថ្មី ដែលមើលទៅគាត់ពុំមានសុខភាពល្អនោះ ព្រោះតែ កូនរបស់គាត់ត្រូវកើតមិនខែ និងត្រូវបញ្ចូលអុកស៊ីសែន ជាជំនួយ ចំណែកសុខភាពរបស់អ្នកម្តាយវិញក៏មិនសូវល្អប៉ុន្តែ ទាំងកើតឡើងដោយសារតែជំងឺ "ស្ត្រេស"។

អ្នកនាង បានបង្ហោះសារ ដាស់តឿនដល់អ្នកម្តាយគ្រប់រូប ឲ្យចេះការពារខ្លួន ក៏ដូចជាសុខភាពរបស់កូននៅក្នុងផ្ទៃ កុំឲ្យពិបាកចិត្ត ឬ ហៅថា​ ស្ត្រេស ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លួនឯង និងកូននៅក្នុងផ្ទៃ ដែលជាមូលហេតុ ធ្វើឲ្យកូនកើតមកមិនគ្រប់ខែ ឬ ប៉ះពាល់សុខភាពរបស់គាត់នៅក្នុងផ្ទៃផងដែរ។

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារថា "ឧបសគ្គបង្រៀនអោយខ្ញុំកាន់តែរឹងមាំ??សូមផ្ដាំមដល់អ្នកម្ដាយទាំងអស់គ្នាថា ពេលទំងន់សូមកុំគិតច្រើន និងធ្វើអោយខ្លួនឯងស្ត្រេសខ្លាំង ឈឺ ក្អក ផ្ដាសសាយយូរខែ និង សំរាកមិនបានគ្រប់គ្រាន់ ដើច្រើន ហត់ច្រើន និងលើករបស់ធ្ងន់ៗ ព្រោះអ្នកម្ដាយដឹងទេថាវាប៉ះពាល់ខ្លាំងណាស់មកដល់កូន និង ខ្លួនឯង នេះជាមេរៀនមួយដែលខ្ញុំទទួលបាន គឺសំរាលមុនខែ មិនកំណត់ ចឹងម៉ាក់ៗទាំងអស់គ្នាត្រូវតែថែរក្សាសុខភាពអោយបានល្អ ពេលចាប់ផ្ដើមដឹងថាខ្លួនកំពុងទំងន់ ណា នេះជាកាចែករំលែកមួយដែលខ្ញុំផ្ទាល់ខ្លួនឯងជួប??❤️"។

ប្រភព៖​ Meas Socheata