ឯកសណ្ឋានបង្ហាញពីតួនាទីរបស់ស្ថាប័ននីមួយៗ ដូចនេះសូមអ្នកដឹកនាំផលិតវីដេអូ ត្រួតពិនិត្យម្តងទៀត ព្រោះវានាំឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ស្ថាប័ន...
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ មានបងប្អូនជាច្រើន បានរិះគន់ចំពោះម្ចាស់អ្នកដឹកនាំផលិតវីដេអូអប់រំមួយ ដែលបានយកឯកសណ្ឋានស្ថាប័នយកមកធ្វើការសម្តែង តែមិនបានយល់ច្បាស់ពីអត្តន័យរបស់របស់ឯកសណ្ឋាន ដែលជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្ថាប័ននីមួយៗ ពេលដែលចេញផ្សព្វផ្សាយវិដេអូទៅ។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា SRS-Cambodia បានបង្ហាញការមិនពេញចិត្ត​ ចំពោះការយកឯកសណ្ឋានកងកម្លាំងមកធ្វើការសម្តែង​ ទាំងមិនដឹងថា ពាក់នៅពេលណា ហើយពាក់ដើម្បីអ្វី។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានឲ្យដឹងថា ៗ"ជាដំបូង សូមអរគុណដែលបានថតវីដេអូអប់រំ !! ប៉ុន្តែ សូមអស់លោក/លោកស្រី ជាអ្នកដឹកនាំផលិតវីដេអូ ត្រួតពិនិត្យឡើងវិញឱ្យបានត្រឹមត្រូវ !! បើថាមិនចេះមិនយល់មិនដឹង អាចសុំជំនួយពី កងកម្លាំងដើម្បីពន្យល់បាន ! បើមកទាំងបែកឆ្វេងបែបនេះ ខ្ញុំសុំមិនគាំទ្រឡើយ (ឯកសណ្ឋាន ខុសអនុក្រឹត្យ) ! វានាំឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ស្ថាប័ននីមួយៗ ពេលដែលចេញផ្សព្វផ្សាយវីដេអូទៅ ! សូមពិចារណាឡើងវិញ"។

ជាមួយគ្នានោះផងដែរក៏មានបងប្អូនជាច្រើនបានបង្ហាញការមិនពេញចិត្ត និងសូមឲ្យអ្នកដឹកនាំ​ មេត្តាធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះការថតវិដេអូអប់រំ ព្រោះថាអាចនិងមានការប៉ះពាល់ដល់ស្ថាប័ន ពិសេសគឺកងកម្លាំងយើងតែម្តង។ 

មតិមួយចំនួនដល់បងប្អូនបានចូលរួមបញ្ចេញមតិ ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ឧ. ទី ចំរើនកុសល បានចូលរួមបញ្ចេញមតិថា "គាំទ្ររការលើកឡើងនេះ។ ខ្ញុំបានឃើញច្រើនដងមកហើយ អ្នកដឹកនាំថតមិនបានយល់ដឹងពីការស្លៀកពាក់ ឬវិន័យរបស់កងកម្លាំងច្បាស់លាស់ ពេលខ្លះយកតួរដែលមានសក់វែងមកគ្រងឯកសណ្ឋានកងកម្លាំង និងការពាក់ស្លាកសញ្ញានៅលើឯកសណ្ឋានខុសរបៀបរបបកងកម្លាំង។ វាប្រាសចាកទាំងស្រុងពីវិន័យរបស់កងកម្លាំង"។ និងមានមតិខ្លះទៀតថា "មុននិងថត គួស្វែងយល់អោយច្បាស់ពីតួនាទីស្ថាប័ន នីមួយៗ បើមិនច្បាស់អាចពិភាក្សាជាមួយមន្រ្តីជំនាញដើម្បីសហការ ជៀសវាងកាឆ្គាំឆ្គង"។

ប្រភព៖ SRS-Cambodia