សូមចូលរួមរំលែកទុក្ខ ! ជំងឺ Depression គួរឲ្យខ្លាចខ្លាំងណាស់ នារីខ្មែរម្នាក់ទៀតហើយដែលទទួលមរណៈភាពដោយសារតែជំងឺ បាក់ទឹកចិត្ត (Depression )
ស៊ីហៀង
-

ហ្វេសប៊ុក ៖ កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការភ្ញាក់ផ្អើលមួយដោយសារតែមាននារីម្នាក់បានទទួលមរណៈភាពដោយសារតែជំងឺបាក់ទឹកចិត្ត ឬ ប្រជាជនខ្មែរតែនិយមហៅថា ( Depression ) ដែលជំងឺមួយនេះគឺជាជំងឺមួយដែលគួរឲ្យខ្លាចខ្លាំងណាស់ហើយវាបានឆក់យកជីវិតមនុស្សមិនតិចទេបន្ទាប់ពីកើតជំងឺនេះ ។

យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះបញ្ចាក់របស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Kim Meas ដោយម្ចាស់គណនីហ្វេសប៊ុកនេះបានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖​ « storyបងស្រីបង្ហោះមិនទាន់បាន24ម៉ោងផង??មើលឃើញពីទុក្ខនិងភាពឈឺចាប់របស់គាត់ទេនេះណាគាត់បង្ហាញយ៉ាងច្បាស់ បើមានសមាជិកគ្រួសារណាម្នាក់មានសភាពចិត្តមិនល្អសូមយកចិត្តទុក្ខដាក់នឹងគាត់ផងពួកគាត់ក៏មិនចង់ឲ្យខ្លួនគាត់ទៅជាបែបហ្នឹងដែរតែគាត់គ្រប់គ្រងខ្លួនឯងមិនបានកុំគិតថាពួកគាត់ជាគាត់ជាបន្ទុកអី ត្រឹមក្ដីស្រាលាញ់និងការយកចិត្តទុកដាក់បន្តិចបន្តួចសូមចែករំលែកដល់គាត់ផង សុំទោសគ្រួសារសាច់ញាត្តិជាមុនដែលយករូបបងស្រី Khoeung Chanthea មកបង្ហាញបែបនេះ  សូមចូលរួមសោកស្ដាយពីការបាត់បង់បងស្រីផង »។

ជាមួយគ្នានេះដែរបន្ទាប់ពីបានឃើញដូច្នេះបានមានមហាជនជាច្រើនបានសម្តែងអារម្មណ៍សោកស្តាយខ្លាំង និងអាណិតអាសូរទៅដល់នារី ដែលបានបាត់បង់ជីវិត និងក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារដ៏ល្អម្នាក់ យ៉ាងណាមិញក៏សូមចូលរួមរំលែកទុក្ខទៅដល់ក្រុមគ្រួសារនៃសពផង  ៕