បុរសម្នាក់ជិះម៉ូតូទៅព្រលះ រថយន្តគេដែលកំពុងឈប់នៅស្តុប បណ្តាលឲ្យ...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បុរសម្នាក់សង្ស័យតែស្រវឹង បើកម៉ូតូទៅបុកគូទរថយន្តនៅឈប់ស្តុបពេញទំហឹង បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច ស្តុបសេះមាស តាមបណ្តោយផ្លូវវ៉េងស្រេង កែងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្ចាស់រថយន្តបានប្រាប់ថា​ រូបគាត់បានបើករថយន្តម៉ាក lexus rx300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2W-5890 ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ ៣០ម៉ែត្របានឈប់នៅភ្លើងស្តុប ស្រាប់តែមានបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ហុងដាស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1BD-6794 ធ្វើដំណើរពីក្រោយ ក្នុងល្បឿនលឿន ក៏បានបុករថយន្តគាត់ខាងស្តាំពេញទំហឹង បណ្តាលឲ្យកំពិតកាង នឹងបែកស្តុបមួយចំហៀង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង ២ម៉ោងនៅមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញភ្លាមៗ បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកដល់រួចបានយកបុរសដែរបើកម៉ូតូបង្កបញ្ជូនតាមរថយន្តនគរបាលខណ្ឌមានជ័យដើម្បីយកទៅទុកដោះស្រាយគ្នានៅពេលក្រោយ ខណៈបើកមកដល់ចំណុចមុខការ៉ាស់សាំង តូតាល់ តាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់បង់កំពុងទី ១ បុរសដែលបង្កបានរំខានសមត្ថកិច្ចនិងបានទាញចង្កូតរថយន្តរបស់សមត្ថកិច្ចរេពេញផ្លូវ ធ្វើឲ្យសមត្ថកិច្ចទ្រាំលែងបានបានហៅកម្លាំងចុះមកអន្តរាគមន៍រួចចាប់វាយខ្នោះបញ្ជូនទៅអធិការដ្ថានខណ្ឌមានជ័យបន្ត៕