ព័ត៏មានលំអិត...ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបីគ្រឿងរងការខូចខាត និងមនុស្ស១៦នាក់រងរបួស នៅចំណុច...
ស៊ីហៀង
-

ភ្នំពេញ៖  នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ធ្វើម្នាក់ៗប្រហោងពោះអស់ កម្មករ កម្មការិនីស្រែកពេញ ដោយមានរថយន្តបីគ្រឿងបុកគ្នានៅចំណុច ស្តុបបាគូ ឋិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ១៦នាក់។

ទី១. រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C.7321 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បើកបរខ្វះការប្រុងប្រយ័ត្ន ហើយបើកបរនៅក្នុងល្បឿនលឿន បណ្តាលឲ្យបុករថយន្តចំនួនពីរគ្រឿង បណ្តាលឲ្យរងការខូចខាត។

ទី២. រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AR-0254 អ្នកបើកបររថយន្តមានឈ្មោះ ព្រលៃ មករា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបើកឡានដឹកកម្មករ មានទីលំនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសស្រាល) ។

និងទី៣. រថយន្តម៉ាក TOYOTA HlGHLANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AD.8604 បើកបរដោយឈ្មោះ ស៊ឹម សុជាត្តា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរក្រុមហ៊ុន មានទីលំនៅភូមិក្រសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ (ពុំមានរងរបួស)។

នៅមុនពេលកើតហេតុ រថយន្តទាំងបីគ្រឿងបើកបរក្នុងទិសដៅតែមួយជាមួយគ្នា លុះដល់ចំណុចកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C.7321 ក៏បានបើកបុកពេញទំហឹង ទៅលើរថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AR-0254 ពេញទំហឹង រួចរុញទៅបុករថយន្តមួយគ្រឿង ពីក្រោយបណ្តាលឲ្យរងការខូចខាត។

នៅក្នុងគ្រោះថ្នាក់ខាងលើនេះ​គឺបណ្តាលមកពីរថយន្តបង្ក បើកបរខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរងការខូចខាតរថយន្តទាំងបីគ្រឿងយ៉ាងធ្ងន់ធ្ងរ និងមនុស្សចំនួន១៦នាក់ បានរងរបួស ។ បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានប្រគល់ទៅឲការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕