កំណាព្យ ខ្មោចសត្វទន្សោងតោងព្រានប្រម៉ាញ់ ៖ នែ៎ព្រានកំណាចមិនខ្លាចនិងច្បាប់ ព្រានមកសម្លា ប់ទន្សោងគោព្រៃ ទន្សោងស្លូតបូតមិនគួរប្រល័ យ ខុសឆ្គងរឿងអ្វីម្តេចឥតមេត្តា។
ថាសត្វខូចខិលរមិលគុណទោស បា ញ់សម្លា ប់នោះមិនស្តាយឡើយណា តែសត្វនេះស្លូតរស់ក្នុងព្រឹក្សា ប្រកបអាហារស្មៅស្លឹកឈើស្រស់។
ឱ!លោកព្រានព្រៃគ្មានអ្វីនិងថ្លែង តម្រង់បា ញ់ស្តែងគ្មានអាណិតសោះ ប្រហាររូបខ្ញុំកូននៅក្នុងពោះ គួរណាអាឡោះអាល័យមេត្តា។
ខ្ញុំដើររកស៉ីញញីញញ័រ ដើម្បីបន្តជីវិតកូនណា សង្ឃឹមបានកើតតពូជពង្សា ឥលូវប្រហារឲ្យក្សិនក្ស័យហើយ។
ព្រានបា ញ់មួយគ្រាប់ងាប់ជីវិតពី ដួលលើធរណីទឹកភ្នែកឥតស្បើយ ហូរយំអង្វរកុំអីអ្នកអើយ បើខ្ញុំស្លា ប់ហើយកូនខ្ញុំក៏ស្លា ប់។
គោព្រៃក្តុកក្តួលអួលពេញឱរ៉ា ទឹកភ្នែកសោកាច្រាលឈាមស្លន់ស្លោ រកស្រែកផ្តាំប្តីតែបំពង់ខ្យល់ រហែកដាច់ដល់ឈប់ដកដង្ហើម។
ភ្នែកស្លឺសស្លឹងអស់រំពឹកហើយ ព្រានឃោរ ឃៅអើយគ្មានឡើយស្រណោះ បញ្ចប់ជីវិតសត្វក្នុងព្រៃអស់ តើមនុស្សនិងរស់ដើម្បីអ្នកណា។
រស់ដើម្បីខ្យល់ភ្លើងទឹកឬដី ជីវិតឥតន័យតម្លៃខ្លឹមសារ ក្តាប់យកប្រយោជន៍រស់តែអាត្មា ជីវិតសង្ខារចុងក្រោយទទេ។
សំណូមពរពីលោកម្ចាស់ Sophal Sam
ប្រភព៖ Bopha Meanrith






