ធ្លាប់តែឈរយ៉ាងរឹងមាំនៅលើទីលានប្រកួត តែពេលគ្រងឈុតបែបប្រពៃណីក្នុងថ្ងៃភ្ជាប់ពាក្យ ស៊ន សៀវម៉ី ទន់ភ្លន់ស្រស់ស្អាតខ្លាំង គួរឲ្យស្រលាញ់
ស៊ីហៀង
- 937

ដូចដែលបងប្អូនមហាជនជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ ម្ចាស់មេដាយមាស តៃក្វាន់ដូ កញ្ញា ស៊ន សៀវម៉ី បានភ្ជាប់ពាក្យជាមួយកំលោះសង្ហារ ដេវីត​ ធ្វើឲ្យមហាជន មានភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ព្រមជាមួយនឹងសារ ត្រេកអរ សាទរចំពោះរូបកញ្ញាផងដែរ។

ដំណឹងភ្ជាប់ពាក្យ​ របស់កញ្ញា ស៊ន សៀវម៉ី និងកំលោះជាងរូប​ លោកដេវីត ក្លាយជាប្រធានបទយ៉ាងក្តៅកកុះលើបណ្តាញសង្គម ហ្វេសប៊ុក ដែលជាធម្មតាតែងតែកញ្ញា​ ឈរជើងយ៉ាងរឹងមាំ នៅលើសង្វៀន ស្រាប់តែពេលប្រែក្លាយជាស្លូត ទន់ភ្លន់ ស្រស់ស្អាត ខ្លាំងនៅក្នុងថ្ងៃភ្ជាប់ពាក្យ ខុសដាច់ពីសង្វៀន ដែលមើលទៅកញ្ញា​ រ៉ឹងប៉ឹង ម៉ឹងម៉ាត់ មិនព្រមចុះចាញ់ ក្លាហាន ចេះបត់បែនតាមកាលៈទេសៈ ចេះដោះស្រាយបញ្ហា ជាមួយគូរប្រកួតប្រជែង។

ដោយឡែកបន្ទាប់ពីពិធីភ្ជាប់ពាក្យហើយនោះ កីឡាការនីតៃក្វាន់ដូ រូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គមហ្វេសប៊ុកកញ្ញា ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍និងរូបសម្រស់របស់កញ្ញាជាខ្លាំង ។ រូបភាពដែលបង្ហាញពីភាព ស្រស់ស្អាត ទន់ភ្លន់ គួរឲ្យស្រលាញ់ មិនដូចពីការប្រកួត ដែលមើលទៅរ៉ឹងប៉ឹង ម៉ឹងម៉ាត់ នោះទេ។

ជាចុងក្រោយមានតែពាក្យជូនពរ ដល់អ្នកទាំងពីរ សូមឲ្យមានសេចក្តីសុខឲ្យច្រើនៗ អ្វីដែលសំខាន់នោះ គឺស្រលាញ់គ្នាឲ្យខ្លាំងៗ ៕