សម្តេចតេជោហ៊ុន សែន ប្រកាសព្រមានចាប់ខ្លួនជនណា ដែលបំផុសបំផុលមិនឲ្យចាយលុយ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ រួមទាំងអ្នកដែលហ៊ានកាត់ទឹកលុយទាំងនេះ សូមរាយការណ៍ទៅសមត្ថកិច្ចជាបន្ទាន់
ស៊ីហៀង
-

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ​២០២០​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ថាខ្លាំងៗដោយព្រមានចាប់ខ្លួនជនណា ដែលបំផុសបំផុលមិនឲ្យចាយលុយដុល្លារប្រកាសប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ រួមទាំងអ្នកដែលហ៊ានកាត់ទឹកក្រដាសប្រាក់ទាំងនេះ។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​បែប​នេះ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់យ៉ាងដូច្នេះថា "នរណាដែលប្រកាសថា គេឈប់ចាយប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ រកឃើញចាប់ឲ្យបាន បើនៅតែបន្តចាប់ខ្លួនទៅ ទោះបីគុកចង្អៀតតែគុកនៅអាចដាក់បាន អ្នកឯងបំផ្លាញជាតិហើយមិនទុកទេ។ ឥឡូវសុំចាយទៅ ហើយបន្ទាប់ពីចាយទៅ ប្រហែលជាធនាគារគេមិនបញ្ចេញមកវិញទេ គេបានប្រកាសហើយ តែគ្មានការខាតបង់សម្រាប់ប្រជាពលរដ្ឋនោះទេ ហើយសុំឲ្យដឹងបើមានផ្នែកណាមួយ កន្លែងប្តូរប្រាក់ កាត់ទឹកសុំប្តឹងបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ចភ្លាម ហើយយើងនឹងចុះទៅភ្លាម ដើម្បីដោះស្រាយ អត់មានឲ្យការកាត់ទឹកនោះទេ"។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា "ក្រដាសប្រាក់ដុល្លារ​ $1,$2,$5​ អត់កាត់ទឹកឬកាត់ផុកទេ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសអោយបានជ្រាបថា​ បេីបងប្អូនយកប្រាក់ដុល្លារទៅចាយឬទៅដូរបេីមានគេកាត់ទឹកឬកាត់ផុក​ សូមរាយការណ៍ជម្រាបសមត្ថកិច្ចជាបន្ទាន់"។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ប្រើប្រាស់​ចាយវាយ​ក្រដាសប្រាក់​អា​មេ​រិ​ក​ប្រភេទ ($1,$2,$5) ដោយ​សេរី​ដោយ​គ្មាន​ការ​កាត់ទឹក ឬ​កាត់​ផុ​ក​អ្វី​ទាំងអស់ ។ក្នុង​ករណី​ប្រសិនបើ​មានការ​បញ្ឈប់​អោយ​ចរាចរណ៍​ចាយ​លុយ​ក្រដាស់ប្រាក់​អា​មេ​រិ​ក​ប្រភេទ​ខាងលើ​នេះ គឺ​ប្រាកដជា​មាន​សេចក្តី​ប្រកាស​ជា​ផ្លូវការ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​មិន​ខាន ៕

មានវិដេអូ៖