ដឹងទេថា លេខពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ BUNLY.01 មានតម្លៃប៉ុន្មាន?
-

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា "ដឹងទេថា លេខពិសេសផ្ទាល់ខ្លួន ដែលមានពាក្យ BUNLY.01 មានតម្លៃប៉ុន្មាន?

លេខពិសេសផ្ទាល់ខ្លួន ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ...ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់។ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀលឡើងទៅ ចំពោះលេខ៨ខ្ទង់។

ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែរ។

(តម្លៃលេខ BUNLY.01 = 2,991,200 រៀល)

::: ចូលឆែកតម្លៃ ឬទិញលេខតាមរយៈ៖ https://vehicle.mpwt.gov.kh

:: មណ្ឌលប្រឹក្សាយោបល់ លើសេវាសាធារណៈ៖

085 92 90 90

015 92 90 90

067 92 90 90