កំពង់ធំ៖ កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទ ឃាត់ខ្លួនមនុស្ស ១១នាក់ រឹបអូសម៉ូតូជិត ៦០គ្រឿង មាន់ជល់ និងគ្រាប់អាប៉ោងមួយចំនួន ស្ថិតនៅក្នុងភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

កម្លាំងបានបានចុះឡោមព័ទ្ធទីតាំងបើកល្បែង បានប្រាប់ឲ្យដឹងថា ការបើកល្បែងជល់មាន់ លេងបៀរ អាប៉ោង និងល្បែងនានាទៀត នៅទីនេះ គឺកើតមានរយៈពេលយូរដែរហើយ ប៉ុន្តែទើបដឹងដល់សមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានចុះបង្ក្រាបទីតាំងខាងលើភ្លាមៗ ផងដែរ។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយការបង្ក្រាប មនុស្សទាំង១១នាក់ ម៉ូតូ ៥៩គ្រឿង មាន់ជល់ និងគ្រាប់ឡុកឡាក់ ត្រូវបានបញ្ជូនមកកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធីច្បាប់៕



