នោះដឹងការពិតបាត់ ! រឿងនគរបាល ចាប់បង្ក្រាបយុវជនជិះកង់មួយក្រុម ដោយចោទប្រកាន់ថា ក្រុមយុវជនជិះកង់ទាំងនេះជិះកង់ខុសច្បាប់នោះ មូលហេតុដោយសារតែ....
ខ្លឹមសារទាំងស្រុងចេញពីគណនីហ្វេសប៊ុកផេកផ្លូវការដែលមានឈ្មោះថា Pheng Vannak News បានធ្វើការលើកឡើងឲ្យដឹងថា ៖ រកឃើញមូលហេតុចាប់កង់នៅកោះកុង ឃើញហើយ ករណីចាប់ឃាត់កង់យុវជនមួយក្រុមនៅស្រុកកោះកុង ខេត្តកោះកុង ត្រូវបានមន្ត្រីមួយរូបបង្ហេីបប្រាប់ថា ដោយសារតែ យុវជនទាំងនោះជាសកម្មជន អង្គការ មាតាធម្មជាតិ ដែលជិះហែរជាក្បួនមកភ្នំពេញ មិនមានលិខិតអនុញ្ញាតពីអាជ្ញាធរ ។ ហេតុដូច្នេះហើយទើបអាជ្ញាធរឃាត់អប់រំ ។
មន្ត្រីរូបនោះបានអោយដឹងទៀតថា បេីជិះកង់ជាក្រុមហាត់ប្រាណដេីម្បីសុខភាព គ្មានអ្នកណាឃាត់ឃាំងនោះទេ ។ ដូច្នេះសូមបងប្អូនកុំយល់ច្រលំទៀត ។








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។