អុញនោះ...លោកគ្រូបង្រៀនម្នាក់ ដែលមានតួនាទី ជាអ្នកផ្តល់ចំណេះដឹងដល់សិស្សានុសិស្ស តែជាបន្ថែមមុខខុសច្បាប់ ឥឡូវត្រូវខូចកិត្តិយសបាត់ ដោយសារតែ...
ស៊ីហៀង
-

រតនគិរី៖ កម្លាំងអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ បង្ក្រាបជនសង្ស័យម្នាក់ ជាគ្រូបង្រៀន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងក្នុងភូមិ០១ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី ។

ជនសង្ស័យមានឈ្មោះថា ងន ចន្នី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរគ្រូបង្រៀន មានទីលំនៅ បច្ចុប្បន្នភូមិ០១ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ បានលួចរក្សារទុកថ្ន. ាំញៀ​ នសម្រាប់ចែកចាយ និងប្រើប្រាស់ ដែលវត្ថុតាងសមត្ថកិច្ចយើងចាប់បានរួមមាន ម្សៅក្រា មស ថ្ លាចំនួន២៣កញ្ចប់ ទូរស័ព្ទ២គ្រឿង ប្រាក់រៀល ៦៦០,០០០៛ អត្តសញ្ញាណប័ណ្ណ ចំនួនមួយសន្លឹក ។

បច្ចប្បន្នសមត្ថកិច្ចជំនាញ បានកសាងសណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕