ប្រិយមិត្តជាច្រើននៅតាមបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាបានជ្រាបហើយថា ពីវត្តមានអ្នកនាង ស្រីអូន ដែលជាម្ចាស់ផលិតផលដ៏ល្បីឈ្មោះមួយ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាបុគ្គលដែលមានចិត្តធម៏ ជួយដល់ជនទីទាល់ក្រ ពិសេសគឺលោកតា លោកពូ ធាក់ស៊ីក្លូ នៅតាមផ្សារ នៅតាមផ្លូវ គឺអ្នកនាងមិនដែលរំលងនោះទេ។

អ្នកនាងស្រីអូន ក៏បានបង្ហោះសារពាក់ព័ន្ធ និងប្អូនប្រុសម្នាក់ ដែលបានបើកបរម៉ូតូយ៉ាងលឿន ហើយមកបុកចំរថយន្តរបស់បងស្រី អូនដែលគាត់កំពុងតែធ្វើដំណើរតាមផ្លូវ ។ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់បងស្រីអូនបានរៀបរាប់ថា" អូនឯងឡូយណាស់បុកឡានចែមួយទំហឹងហេីយអត់អី? ចែភ័យចង់ឡាប់?សង្ឃឹមថាអូនលែងហ៊ានជិះលឿនទៀតហេីយ??គ្រាន់តែគាត់មិនអីជាសំណាងធំហេីយដេកក្បែរកង់ឡានណាមិនមែនធម្មតាទេបងប្អូនអេីយ??។

ជាមេរៀនសំរាប់អ្នកជិះលឿនៗបង្ករបញ្ហាអោយអ្នកដទៃសូមឈប់ទៅ??ខ្ញុំដឹងថាគាត់ភ័យខ្លាំងណាស់ឡេីងស្លេកមុខទេីបខ្ញុំអភ័យទោសអោយគាត់ហេីយលួងគាត់តែគាត់ពិតជាខុសខ្លាំងណាស់ដែរបេីកបរលឿនហួសកំណត់"៕




មានវិដេអូ៖