តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ នីសា ជួបទុក្ខធំ ដោយម៉ាគាត់បានលាចាលោក កាលពីថ្ងៃម្សិលមិញ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ចំពោះការបាត់បង់មួយនេះ។

តារាស្រីនេះ រូបនេះពិតជាធ្វើមានការតក់ស្លុតចិត្តជាខ្លាំង បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំមួយនេះ ពីការចាកចេញឆ្ងាយគ្មានថ្ងៃត្រឡប់ ពិសេស គឺសាច់ញាតិផ្ទាល់តែម្តង ព្រោះថា គ្មាននរណាម្នាក់ចង់បាត់បង់មនុស្សសំខាន់ ឬ សមាជិកគ្រួសារ ទៅដោយគ្មានថ្ងៃត្រឡប់វិលមកវិញនោះទេ។

ការចាកចេញរបស់លោកយាយ ពិតជាធ្វើឲ្យអ្នកនាង និងក្រុមគ្រួសារ មានការពិបាកចិត្តជាខ្លាំង។ អ្នកនាង បានបង្ហោះសារនៅក្នុងគណនីហ្វេសប៊ុក"ដំណេីរដែលមិនបានព្រៀងទុកថ្ងៃនេះ ប្រៀបដូចជាសុបិន្ត ទៅកន្លែងដែលមិនបានគិតថាទៅ កន្លែងដែលមិនចង់ទៅ បែរជាត្រូវទៅដល់☺ ការគិតវាមិនដូចការពិត? គ្មានអ្នកណាដឹងមុនថានឹងមានបញ្ហាអីកេីតឡេីងចំពោះយេីងឡេីយ តែបញ្ហាគឺមានចំពោះយេីងជារៀងរហូត មានសុខក៏មានទុក្ខ តែគ្រប់គ្នាមេីលមិនឃេីញភាពស្ងប់ តែភាពស្ងប់នៅជាមួយយេីងរហូត អ្វីៗគឺតាមដំណេីរធម្មជាតិ? (សូមវិញ្ញាណខ័ន្តរបស់ម៉ាបានទៅកាន់ទីស្ងប់សុខ ??)"។









