មាន សូនីតា ៖​ មនុស្សស្រីយើង ស្រលាញ់អ្នកណាម្នាក់ គឺស្រលាញ់អស់ពីពោះ អស់ពីបេះដូង តែបើថ្ងៃណាមួយនាងអស់ចិត្តអស់ទ្រាំ ភាពអត់ធ្មត់ហើយនោះ នាងនឹង...
-

តារាសម្តែងដ៏មានប្រជាប្រិយភាព និងស្រស់ស្អាត កញ្ញា មាន សូនីតា​ ដែលក្តោបបានទីផ្សារយ៉ាងច្រើនសន្ធឹកសន្ធាប់ និងក្លាយជាម្ចាស់អាជីវកម្មវ័យក្មេង ដែលតែងតែបង្ហាញភាពស្រស់ស្អាតតាមរយៈហ្វេសប៊ុក និងតែងតែទទួលស្គាល់ពីការសម្តែងរបស់នាងគ្រប់រឿង គ្រប់សកម្មភាពនោះ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន ធ្វើឲ្យមហាជនមានគាំទ្រយ៉ាងខ្លាំង ដោយនៅក្នុងហ្វេសប៊ុករបស់កញ្ញាបានបង្ហោះសារថា "ត្រូវដឹងណា៎...បើអ្នកធ្លាប់ធ្វើខុសហើយនាងព្រមលើកលែងរាល់ភាពខុសរបស់អ្នកកន្លងមក.... គឺមានន័យថា : នាងស្រលាញ់អ្នកខ្លាំង! ♡ តែបើថ្ងៃមួយនាងអស់ចិត្តទ្រាំនិងភាពអន់ធ្មត់ នាងក៏ព្រមលេងអ្នកចេញពីនាងបានដូចគ្នា !!"។

ជាការពិតណាស់មានតែមនុស្សស្រីទេ ដែលភាគច្រើន តែងរងគ្រោះព្រោះរឿងស្នេហា ហើយក៏មានមនុស្សប្រុសមួយចំនួនដែលគាត់រងគ្រោះព្រោះតែរឿងមួយនេះ តែបើនិយាយពីចំណែកបេះដូងវិញ គឺមនុស្សស្រី គាត់មានការលះបង់ច្រើនជាមនុស្សប្រុស ពេលស្រលាញ់នរណាម្នាក់ហើយ គឺតែងលះបង់គ្រប់បែបយ៉ាងតាមមនុស្សដែលខ្លួនស្រលាញ់ តែបើថ្ងៃណាមួយនាងត្រូវខូចចិត្ត ព្រោះតែរឿងអ្វីមួយហើយនោះ ពួកគាត់នឹងដើរចេញពីអ្នក ហើយគ្មានថ្ងៃឲ្យអ្នកបានក្បែរពួកគាត់ម្តងទៀតជាដាច់ខាត៕

ប្រភព៖ មាន សូនីតា