លោក អុឹម ជីវ៉ា ខឹងអ្នកណាអីក៏ខ្លាំងម្ល៉េះ ហៅ សុទ្ធតែ សត្វក្រពើ សត្វតិរិច្ឆាន សត្វអសិរិពិស ចង់ដុសលាងអោយផុតពីជាតិជាសត្វ តែដុសលាងយ៉ាងណាក៏នៅតែជាសត្វដដែល
-

លោក អុឹម ជីវ៉ា កាលពីពេលថ្មីៗនេះ បានជួយដល់ប្អូនស្រីម្នាក់ ឲ្យគាត់មានជីវិតល្អប្រសើរជាងមុន តែមិននឹកស្មានថា បែរជាមានរឿងមិនស្មានដល់ ធ្វើឲ្យលោក អុឹម ជីវ៉ា ហ៊ានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ថាជាសត្វអសិរិពិស ទោះបីខំលើកតម្កើង ដុសលៀងវាអោយផុតពីជាតិជាសត្វឬចង់ចិញ្ចឹមវាអោយចូលក្នុងសង្គម ដ៏សុីវិល័យក៏វានៅតែមិនអាចកែចេញពីសារធាតុជាសត្វបានដដែល។

ស្រាប់តែតារាសម្តែងនិងចម្រៀង លោក អុឹម ជីវ៉ា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា "សត្វក្រពើ សត្វតិរិច្ឆាន សត្វអសិរិពិស ទោះបីខំលើកតម្កើង ដុសលៀងវាអោយផុតពីជាតិជាសត្វឬចង់ចិញ្ចឹមវាអោយចូលក្នុងសង្គម ដ៏សុីវិល័យក៏វានៅតែមិនអាចកែចេញពីសារធាតុជាសត្វបានដដែល ! ព្រោះចរិកសត្វក្រពើមិនអាចមកដេកលើពូកជាមួយមនុស្សបានទេ ! មិនខុសពីមនុស្សទេ មនុស្សដែលខ្ញុំជួយបាន ខ្ញុំជួយនិងអោយអស់ពីលទ្ធភាព តែបើគេមិនចេះកែ មិនចេះជួយខ្លួនឯង ខ្ញុំក៏មិនអាចមិនជួយបន្តទៀតបានទេ..! ខ្ញុំមិនស្តាយលុយទេ តែខ្ញុំស្តាយពេលវេលារ ស្តាយទឹកចិត្ត ដែលខំលះបង់ធ្វើគ្រប់បែបយ៉ាង ដើម្បីខំកែអោយឡើងដែរ តែកែមិនឡើង តែមិនអីទេ ចាប់ថាបាបកម្មដែលពីជាតិមុនខ្ញុំជំពាក់គេ ជាតិនេះខ្ញុំសងវិញហើយ.! អ្នកដឹងបានដឹងថាខំហត់និងចាប់និងឈឺចិត្តប៉ុណ្ណា ដែលខំជួយមនុស្សហើយបែជាបានទទួលកំហុសមកវិញ តែខ្ញុំមិនខឹងបងប្អូនដែលជេខ្ញុំទេ ..! ហើយក៏ទុកថាជាបទពិសោធន៌នែមេរៀនជីវិតខ្ញុំចុះ។ 

លើក្បាលមានមេឃ ក្រោមជើងជាន់ដី អំពើល្អអាក្រក់មិនអាចច្របាច់បញ្ចូលគ្នាបានទេ អំពើល្អមិនសាបសូន្យ ។