បេន ញញឹមស្រស់ណាស់! ពេលនេះស្ពានដែលត្រូវភ្លើងឆេះលើកមុននោះ បានសាងថ្មីរួចរាល់ហើយ
-

បងប្អូនជាច្រើនប្រាកដជាបានជ្រាបថា កាលពីប៉ុន្មានខែមុន មានករណីឆេះស្ពាន នៅខេត្តព្រះសីហនុ ហើយស្ពាននោះមានបងប្អូនជាច្រើន ធ្វើដំណើរឆ្លងកាត់ ហើយបេន ក៏ធ្វើដំណើរតាមនោះផងដែរ។ ក្នុងការប្រតិបត្តិការ ការពារព្រៃឈើ ដែលមានបេន ជាបុរសដ៏អង់អាចក្លាហាន ហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បីមកការពារព្រៃឈើនៅកម្ពុជា ។

គ្រាន់តែបានទទួលដំណឹងនេះភ្លាម ធ្វើឲ្យមហាជនមានការពិតជាមានចិត្តអាណិតបេន យ៉ាងខ្លាំង និងមានបងប្អូនជាច្រើន បានទៅដល់កន្លែងស្នាក់នៅរបស់បេន និងមើលពីស្ថានភាពរបស់លោកផ្ទាល់​ ថាលោករស់នៅបែបណា ហើយការដុតស្ពាននោះ​ មានការខូចខាតខ្លាំងយ៉ាងណាខ្លះ ។

ការដុតស្ពាននោះផងដែរ ពិតជាធ្វើឲ្យបងប្អូនខ្មែរមានការខ្វាយខ្វល់ដល់សុខសុវត្ថិភាពរបស់បេននិងក្រុមគ្រួសាររបស់លោកជាខ្លាំង ព្រោះតែចង់ការពារព្រៃឈើ ទើបធ្វើឲ្យលោកត្រូវមកជួបរឿងបែបនេះ។ ដោយឡែកនៅមុននេះបន្តិចលោកតាន់ គឹមសួរបានបង្ហោះសារថា "មកដល់ហើយ ចង់ជំរាបពុកម៉ែបងប្អូនថា ស្ពានដែលឆេះថ្ងៃមុន ឥឡូវនេះត្រូវបានសាងសង់ថ្មីរួចរាល់ហើយ???"។

ប្រភព៖ Tan Kimsour