អំឡុងពេលវិបត្ដិកូវីដ ១៩ ក្រុមហ៊ុនមួយសម្រេចយកកីឡដ្ឋានមួយសម្រាប់ការធ្វើតេស្ដបេក្ខជនដែលមកស្វែងរកការងារធ្វើ
ស៊ីហៀង
-

អំឡុងពេលវិបត្ដិកូវីដ ១៩ ក្រុមហ៊ុនមួយសម្រេចយកកីឡដ្ឋានមួយសម្រាប់ការធ្វើតេស្ដបេក្ខជនដែលមកស្វែងរកការងារធ្វើការអនុវត្ដន៍នូវវិធានការណ៍ដែលដាក់ឱ្យនៅដាច់ដោយឡែកពិតជាមានសារះសំខាន់ណាស់ក្នុងការបង្ការការឆ្លងរីករាលដាលនៃជំងឺកូរ៉ូណា ។

ដោយឡែកនៅក្នុងប្រទេសប្រទេសកូរ៉េខាងត្បូងឯណោះវិញបេក្ខជនទាំងពីរភេទត្រូវបានប្រលងធ្វើតេស្ដជាលាយលក្ខណ៍អក្សរសម្រាប់ការចូលធ្វើការនៅក្នុងក្រុមហ៊ុន ខណៈពេលដែលការធ្វើតេស្ដនេះបេក្ខជនទាំងអស់ត្រូវអង្គុយនៅឆ្ងាយពីគ្នានៅឯកីឡដ្ឋានបាល់ទាត់មួយក្នុងទីក្រុងអានសាន ភាគខាងត្បូងទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។

ការធ្វើតេស្តនៅខាងក្រៅនេះគឺជាផ្នែកមួយនៃដំណើរការជ្រើសរើសបុគ្គលិកនៅក្រុមហ៊ុន Ansan Urban Corp ។ ក្រុមហ៊ុនបានសំរេចចិត្តធ្វើតេស្តនេះឡើងដើម្បីជួយការពារការរីករាលដាលនៃមេរោគឆ្លងវីរុសកូរ៉ូណាផងដែរ។

សម្រួលអត្ថបទដោយ៖SOEUR

ប្រភព thekoreaherald