ជឿជាក់ណាស់ ! ប្រទេសបារាំងនិងទប់ស្កាត់ការរីករាលដាលជម្ងឺកូរូណានៅក្នុងប្រទេសខ្លួនឱ្យធ្លាក់ដល់ចំណុចសូន្យនៅក្នុងខែកក្កដាខាងមុខនេះ
ស៊ីហៀង
-

នាយករដ្ឋមន្រ្តីបារាំងបាននិយាយកាលពីថ្ងៃពុធ (ថ្ងៃទី ១០ ខែមិថុនា) នេះថារដ្ឋាភិបាលបារាំងកំពុងពិចារណាដោះស្រាយការរីករាលដាលនៃវីរុសកូវីដ១៩ចំពោះ ការលុបបំបាត់ទាំងស្រុងនូវវិបត្ដិមួយនេះឱ្យអស់ នៅត្រឹមថ្ងៃទី ១០ ខែកក្កដាខាងមុខនេះ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រី Edouard Philippe បាននិយាយថាកាលបរិច្ឆេទដែលអាចទៅរួចនៅថ្ងៃទី ១០ ខែកក្កដាគឺជាជំរើសមួយក្នុងចំណោមជំរើសជាច្រើនដែលត្រូវបានពិនិត្យនាពេលបច្ចុប្បន្ន។

ប្រទេសបារាំងបានបន្ធូរបន្ថយនូវវិធានការទប់ស្កាត់យ៉ាងតឹងរ៉ឹងជាច្រើនកាលពីពេលថ្មីៗនេះដោយសារទិន្នន័យបានបង្ហាញសញ្ញាថាវីរុសកំពុងតែមានការថយចុះជាបន្ដបន្ទាប់ទៅក្នុងប្រទេស ដោយអនុញ្ញាតឱ្យហាងទំនិញកន្លែងសំរាកលំហែកាយនិងតំបន់ទេសចរណ៍ចាប់ផ្តើមបើកឡើងវិញជាបណ្ដើរៗ ។

ទោះយ៉ាងណាសាធារណជននៅក្នុងប្រទេសទាំងមូលនៅតែត្រូវបានលើកទឹកចិត្តឱ្យពាក់ម៉ាសមុខពេលនៅខាងក្រៅនិងរក្សាចម្ងាយយ៉ាងតិចមួយម៉ែត្រពីគ្នាទៅវិញទៅមកខណៈពេលដែលនិយោជិកភាគច្រើនកំពុងបន្តធ្វើការពីផ្ទះ ជាជាងធ្វើនៅក្នុងការិយាល័យ។

ទិន្នន័យជាផ្លូវការដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថាចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងវីរុសបារាំងបានកើនឡើងពី ៨៧ ដល់ ២៩២៩៦ នាក់។ ចំនួននេះបានកើនឡើងខ្ពស់បំផុតចាប់តាំងដែលបានរីករាលដាលរហូតពីថ្ងៃទី ២ មិថុនានេះ។

សម្រួលអត្ថបទដោយ៖SOEUR

ប្រភពCNA