ប្រទេសឥណ្ឌូនេស៊ីមានការឆ្លងថ្មីចំនួន ១,២៤១ ករណីដែលជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុត
ស៊ីហៀង
-

ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍កាលពីថ្ងៃពុធនូវការកើនឡើងនូវករណីឆ្លងវីរុសកូវីដ១៩ប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួនមានការឆ្លងថ្មីចំនួន ១,២៤១ ករណីសម្រាប់ថ្ងៃបន្តបន្ទាប់ជាលើកទី ២ ដែលចំនួនអ្នកឆ្លងសរុបបានកើនឡើងដល់ ៣៤.៣១៦ នាក់។

យោងតាមមន្រ្តីក្រសួងសុខាភិបាល Achmad Yurianto បានឱ្យដឹងថាមានអ្នកស្លាប់ថ្មីដោយជម្ងឺផ្លូវដង្ហើមថ្មីនេះចំនួន ១៩៦ នាក់ដែលនាំចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១.៩៥៩ នាក់។

លោកបាននិយាយបន្ថែមទៀតថាមានអ្នកជំងឺចំនួន ១២.១២៩ នាក់ បានជាសះស្បើយ។ ទិន្នន័យពីក្រុមការងារបង្ការជំងឺឆ្លង របស់ឥណ្ឌូនេស៊ីបង្ហាញថាយ៉ាងហោចណាស់មានមនុស្ស ២៨៧.៤៧០ នាក់ត្រូវបានគេសាកល្បងធ្វើតេស្ដរកមេរោគកូវីដ១៩ផងដែរ។

សម្រួលអត្ថបទដោយ៖SOEUR

ប្រភពRT