ប៉ូលីសម្នាក់ក្នុងចំណោមប៉លីស ៣ នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងការស្លាប់របស់Floyd ត្រូវបានដោះលែងពីពន្ធនាគារ
ស៊ីហៀង
-

នៅក្នុងព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលអំពីការស៊ើបអង្កេតដែលកំពុងបន្តលើឃាតកម្មលើលោកFloyd ដែលបានបង្កឱ្យមានចលនាទូទាំងពិភពលោកប្រឆាំងនឹងការរើសអើងជាតិសាសន៍និងភាពឃោរឃៅរបស់ប៉ូលីសទាំងនោះ។ ព័ត៌មាននោះត្រូវបានគេបង្ហាញឱ្យដឹងថាមន្រ្តីម្នាក់ក្នុងចំណោមមន្រ្តី ៣ នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងការស្លាប់របស់Floyd ត្រូវបានដោះលែងពីពន្ធនាគារ។

បើតាមសារព័ត៌មាន ABC News លោកThomas Laneអាយុ ៣៧ ឆ្នាំដែល ជាប៉ូលីសដែលស្ថិតនៅក្នុងឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់នេះ ត្រូវបានគេរាយការណ៍ថាលោកបានបង់ប្រាក់ធានាចំនួន ៧៥០.០០០ ដុល្លារអាមេរិកទៅជនរងគ្រោះ។ គាត់ត្រូវបានដោះលែងពីពន្ធនាគារ Hennepin នៅម៉ោង ៥ និង ៨ នាទី។ ថ្ងៃពុធនេះ ។

ទោះយ៉ាងណានេះមិនមែនមានន័យថាលោក Lane ជាមនុស្សស្លូតត្រង់នោះទេព្រោះគាត់នៅតែបន្តការចោទប្រកាន់ពីបទជួយនិងការធ្វើឃាតកម្រិតទី ២ លើការស្លាប់របស់ Floyd ។ លោក Lane មានវត្តមាននៅក្បែរមន្រ្តីប៉ូលីសពីរនាក់ផ្សេងទៀតនៅពេលដែលមិត្តរួមការងាររបស់គាត់ឈ្មោះ Derek Chauvin ត្រូវបានគេឃើញថាលោកបានយកជង្គង់ទៅសង្កត់ ក របស់ Floyd រហូតដល់គាត់ឈប់ដកដង្ហើម។

ប្រសិនបើត្រូវបានផ្តន្ទាទោសលោក Lane ទំនងជាប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៤០ ឆ្នាំ។ ទោះយ៉ាងណារូបលោកក៏នឹងត្រូវបានគេបន្ដត្រួតពិនិត្យយ៉ាងដិតដល់ពីសំណាក់អាជ្ញាធរអនុវត្តច្បាប់ហើយនឹងមិនត្រូវបានអនុញ្ញាតឱ្យកាន់អាវុធឬចូលរួមក្នុងសកម្មភាពអនុវត្តច្បាប់ណាមួយបន្ដទៀតឡើយ។បច្ចុប្បន្នមេធាវីរបស់គាត់កំពុងព្យាយាមជំរុញរាល់ការចោទប្រកាន់ប្រឆាំងនឹងរូបលោកទាំងអស់ផងដែរ ដែលតុលាការបានចោទប្រកាន់។

សម្រួលអត្ថបទដោយ៖SOEUR.

ប្រភព worldofbuzz