សូមចូលរួមសោកស្តាយផង! លោក អេ ភូថង ជួបទុក្ខធំ ដោយអ្នកម្តាយជាទីស្រលាញ់ បានទទួលមរណ ភាពដោយសារតែជំងឺ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ម្តាយបង្កើតរបស់កីឡាប្រដាល់ អេ ភូថង គឺលោកស្រី អ៊ុន អ បានទទួលមរណ ភាពហើយ ដោយសារតែជំងឺមហារីកធ្ងន់ធ្ងរ។
កីឡាប្រដាល់លោកអេ ភូថង បានឲ្យដឹងថា ម្តាយរបស់លោក បានចែកឋានកាលពីវេលាម៉ោង៧ និង៤០នាទី ក្នុងអាយុ៥៩ឆ្នាំ ដែលបច្ចុប្បន្នស ពរបស់ម្តាយលោកតម្កល់នៅផ្ទះរបស់លោក ស្ថិតនៅភូមិបុរីសន្តិភាព២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកអេ ភូថង បានឲ្យដឹងថា ម្តាយរបស់លោក មានជំងឺមហារីកធ្ងន់ធ្ងរ ដំណាក់កាលចុងក្រោយ បានចាកចេញពីពន្ធនាគារហើយ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។
ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារនៃស ពដែលបានបាត់បង់មនុស្សជាទីស្រលាញ់ទៅ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។