បងស្រីអូន ចង់ជួយគាត់ខ្លាំងណាស់ តែមិនជួយតាមណា និងចង់ផ្ដល់ដេីមទុនជូនគាត់រកសុី ផងដែរ...
-

កាលពីថ្ងៃម្សិលមិញនេះ លោកពូពិការម្នាក់ ដែលមានជីវិតកំសត់ វេទនា ប្រឹងដើរលក់ដូរចំណាយផ្លូវ២៣គីឡូម៉ែត្រ ដើម្បីយកបន្លែមកលក់នៅផ្សារ ទាំងភ្នែកពិការ ធ្វើដំណើរដោយប្រើឈើមួយ ជាអ្នកនាំផ្លូវ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sean Srey Nuch បានបង្ហោះសារថា ភ្ញាក់តាំងពីម៉ោងបីភ្លឺ ដេីរពីភូមិប្រាក់ដេីម្បីមកលក់បន្លែរនៅផ្សារបាបលុង ដែលមានចំងាយផ្លូវ 23គឺឡូ ជារាងរាល់ថ្ងៃគាត់តែងតែមកអង្គុយលក់គៀនតូបរបស់គេ គាត់ពិកាភ្នែកទាំងសងខាង  ហើយបើរលក់មិនអស់គឺគាត់មិនទៅផ្ទះទេ  មុននឹងថាខ្លួនឯងលំបាក សុំមើលភាពតស៊ូរបស់លោកពូម្នាក់នេះផង "។

បន្ទាប់ពីបានឃើញពីជីវិតដ៏កំសត់របស់លោកពូភ្លាម ធ្វើឲ្យចិត្តអ្នកស្រីអូន មានការក្តុកក្តួល និងរន្ធ ត់ចិត្តជាខ្លាំង ទើបសម្រេចចិត្ត បង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុកថា "ចង់ជួយគាត់តេីទាក់ទងតាមណាទៅ? ចង់ផ្ដល់ដេីមទុនជូនគាត់រកសុី ក្រោមមេឃតែមួយ"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានចូលមកខមិនថា "បងអ៊ុំគាត់នៅរតនះគីរី គាត់យកបន្លែមកលក់នៅផ្សារបានលុងរាល់ព្រឹក ឃើញគាត់ពិការភ្នែកតែគាត់មិនដែលសុំទានគេទេ"។