និស្ស័យធ្វើបងប្អូនស្គាល់រូបអូន នៅថ្ងៃនេះបងបាននាំគ្រួសារបងទៅចូលស្តីដណ្តឹង ហើយក៏បានភ្ជាប់និស្ស័យស្នេហ៍ជាមួយ យ៉ាងស្និតរមួត ធ្វើចំណងស្នេហារបស់ពួកយើងកាន់តែមានន័យ និងពេញបរិបូរណ៍ ព្រោះតែមានសាច់ញាតិទាំងសងខាងធ្វើជាសាក្សីនៃក្តីស្នេហា ដែលបងមានចំពោះអូន ហើយអូនមានចំពោះបង ក្តីស្រលាញ់មួយនេះនឹងគ្មានថ្ងៃប្រែឡើយ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ពាន់ សំណាង បានបង្ហោះសារធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកត្រេកអរ និងក្តីស្រលាញ់មួយនេះ ព្រោះតែអ្នកទាំងពីរពិតជាគូរដ៏សាកសមនិងគ្នាខ្លាំងណាស់។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសាររៀបរាប់ពីដំណើរដើមទង នៅលើបណ្តាញសង្គមហ្វេសប៊ុក ទោះបីជាខ្លីតែក៏មានន័យគ្រប់គ្រាន់ ព្រោះថាថ្ងៃនេះបងបានចូលមកភ្ជាប់និស្ស័យជាមួយអូន ក៏ដូចជាគ្រួសារអូនទាំងមូល ឲ្យពួកគាត់កាន់តែស្គាល់ចិត្តគ្នាទ្វេរដង។

ម្ចាស់គណនីខាងលើបានរៀបរាប់ប្រាប់តាមបណ្តាញសង្គមរបស់ខ្លួនថា "អរគុណសម្រាប់ក្ដីស្រឡាញ់មួយនេះបងសម្លាញ់ធ្វេីអោយអូនមានថ្ងៃនេះ ហេីយក៏អរគុណការ Reply Story និងជ្រក់ជេីងមាន់ដែលធ្វេីអោយពួកយេីងមានថ្ងៃនេះ អូនជាអ្នកលក់ជ្រក់ជេីងមាន់ឯបងវិញជាអតិថិជន បងឆាតចង់ទិញជេីងមាន់តែមិនទាន់បានទិញផងក៍លង់សម្រស់អ្នកលក់ជេីងមាន់ ស្នេហាសម័យ2020 គឺចឹងReply Story លេងឆាតតិចក៍ចាប់ផ្ដេីមចាប់ចិត្តលេីគ្នាធ្វេីអោយពួកយេីងស្គាល់គ្នា ស្គាល់គ្នាបាន15ថ្ងៃបងក៍នាំឪពុកម្ដាយមកដល់ផ្ទះអូនតែម្ដង មួយខែក្រោយមកពួកយេីងក៍ភ្ជាប់ពាក្យ"។



ប្រភព៖ ពាន់ សំណាង