លោកជំទាវ ឡោក ខេង ប្តឹងលោក ផែង វណ្ណៈ ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពីបទ …
-

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារថា "ផែង​ វណ្ណៈ​ ឡេីង​តុលាការ​ថ្ងៃ​ ៣០​ មិថុនា​ ២០២០​ តាមបណ្ដឹង​របស់​ លោកជំទាវ​ ឡោក​ ខេង​

លោកជំទាវ​ ឡោក​ ខេង​ តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​ នៅថ្ងៃ​ទី​ ២១​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ បាន ប្ដឹង​ លោក​ ផែង​ វណ្ណៈ​ ទៅ​ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពីបទ​ ញុះញង់​អោយមានការរេីសអេីង,​ បរិហារកេរ្តិ៍​ជាសាធារណៈ​ និង​ ជេរប្រមាថ​ជាសាធារណៈ​ ។

ការប្ដឹង​ខ្ញុំ​ នេះបានកេីតឡេីងបន្ទាប់​ពី​ខ្ញុំ​បាន​ផ្សាយ​ព័ត៌មាន​អំពី​ ក្រុម​លួចលក់ដី​ប្រជាពលរដ្ឋ​ទំហំ​ជាង​ ២ហិកតា​ នៅ​ភូមិ​ សំរោង​ខាងត្បូង​ សង្កាត់​សំរោង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជ​ធានី​ភ្នំពេញ​ ។ មេក្លោង​លួចលក់ដី​ឈ្មោះ​ ឡុង​ ដារា​ ត្រូវ​បានសមត្ថកិច្ចចាប់ខ្លួន​បញ្ជូនទៅ​ អយ្យការ​អមសាលាដំបូងរាជធានី​ចាត់ការ​តាមផ្លូវច្បាប់​ និង​ ត្រូវ​បានចៅ​ក្រមចេញដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​រួចហេីយ​ ។

តាមចម្លេីយ​សារភាព​របស់​ ឡុង​ ដារា​ គឺ​ ឡុង​ ដារា​ បានលួចលក់ដី​ទំហំ​ជាង​ ២ហិកតា​ អោយទៅ​ ឧត្ដមសេនីយ៍​ឯក​ ស​ ថាវី​ ហេីយ​ឧត្ដមសេនីយ៍​ឯក​ ស​ ថាវី​ លក់​បន្តទៅ​អោយ​លោក​ជំទាវ​ ឡោក​ ខេង​ ដែល​មានលោកស្រី​ យស​ មាលីណា​ ជាតំណាង​ ។

ខ្ញុំ​រីករាយ​នឹងឡេីងទៅ​ឆ្លើយ​បំភ្លឺ​ ចំពោះ​បណ្ដឹង​របស់​លោក​ជំទាវ​ ព្រោះ​ខ្ញុំ​មិនបានប្រព្រឹត្តបទល្មេីសញុះញង់អ្វី​នោះទេ​ ។

(​ ព័ត៌មាន​លម្អិត​អំពី​រឿង​នេះ​ នឹងផ្សាយ​នៅ​ពេល​យប់​នេះ​ )"។

ប្រភព៖ Pheng Vannak News