បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sean Theary បានបង្ហោះរូបភាពយ៉ាងរំភើប បន្ទាប់ការខិតខំប្រឹងប្រែងរយៈ២ឆ្នាំមកនេះ បានចេញលទ្ធផលហើយ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "វាហាក់បីដូចជាកំពុងតែយល់សប្តិចឹង មិននឹកស្មានថា ត្រឹមរយះពេល២ឆ្នាំខ្ញុំមានថ្ងៃនេះសោះ វាហាក់បីដូចជាលឿនពេកហេីយ សឹងតែមិនបានត្រៀមខ្លួនជាមុន។
ទីបំផុតការខឹតខំប្រឹងប្រែងហត់នឿយរយះពេល២ឆ្នាំកន្លងមកនេះ វាទទួលផលហេីយ។ ពេលនេះខ្ញុំលែងចង់បានអ្វីទៀតហេីយក្រៅពី សុំអោយមានសុខភាពល្អ។

ខ្ញុំពិតជាមនុស្សស្រីពូកែម្នាក់មែន ហីហីសុំសសេីរខ្លួនឯងតិចហេីយណា ?. ម៉ាក់ប៉ាលោកទាំង២ នឹងមានមោតនះភាពលេីកូនម្នាក់នេះ។
វាកេីតចេញពីការមិនបោះបង់ចោលតាំងពីចំនុចសូន្យ ជោគជយ័មិនមែនដេីរមួយជំហានដល់ទេ វាត្រូវការពេលវេលា នឹងឳកាស( សមយ័អនឡាញចូលមកស្របពេល) ត្រៀមខ្លួនរួចជាស្រេច។

ផ្គួបផ្សំនឹងអត្តចរឹកស្លូតបូត ចិត្តល្អ គោរព សណ្តោះប្រណី ទៅដល់ណាមានគេស្រលាញ់ចូលចិត្តច្រេីន ភ្ញៀវគាំទ្រ បុគ្គលិកធ្វេីការអស់ពីចិត្ត អ្នកផ្គត់ផ្គង់ក៏ពេញចិត្ត ជួយផលឹតឥវាន់អោយបានច្រេីនទាន់លក់ ។
និយាយរួមគឺថា ភាពក្លាហាន រឹងមាំ មិនងាយបោះបង់ ចង់សាក ចង់ដឹង ចេះច្នៃ ចេះបត់បែន អំនត់តស៊ូ គ្មានលេស គ្មានចាំថ្ងៃស្អែក បូករួមនឹងអត្តរឹកស្លូតបូត មុឹងម៉ាត់ ទេីបនាំខ្ញុំអោយមានថ្ងៃនេះ។

ខ្ញុំសុំផ្តាំផ្ញេីរទៅគ្មេងចំនាន់ក្រោយកុំធ្វេីអ្វីខ្លាចនេះខ្លាចនោះច្រេីនពេក វាមិនស្លា ប់ទេ លំបាកបន្តិចទេ ត្រូវតែជាមនុស្សស្រីរឹងមាំទេីបអាចសំរេចក្តីស្រមៃខ្លួនឯងបាន មិនចឹងទេប្អូននៅតែវិលវល់រឿងដាំស្លរាល់ថ្ងៃហេីយ ហេីយមិនអាចធ្វេីអ្វីដែរខ្លួនចង់ធ្វេីគ្រប់យ៉ាងបានទេ។
ត្រូវចេះរៀនសូត្រ អភិវឌ្ឍខ្លួនរាងរាល់ថ្ងៃ មានក្តីស្រមៃអោយធំ ធ្វេីអ្វីត្រូវអោយបានល្អអត់ឈប់។ ច្បាស់លាស់ មានទំនួលខុសត្រូវ ចេះពិនយ័ខ្លួនពេលលួចខ្ចិល។

ស្រលាញ់អ្វីដែរយេីងកំពុងធ្វេីរ ដឹងគុណនឹងអ្វីដែរយេីងកំពុងមាន រៀនលះបង់សេចក្តីសុខខ្លួនអោយអ្នកដទៃ រៀនដោះស្រាយបញ្ហារដែរប្រឈមមុខ មិនគេចវេស ដរាបណាប្អូនដោះស្រាយបញ្ហារមនុស្សច្រេីនកំរឹតណា លុយនឹងតាមប្អូនច្រេីនកំរឹតនោះ ។








ប្រភព៖ Sean Theary