អនិច្ចំ ទុក្ខំ អនត្តា! សែនអាសូរក្មេងស្រីទាំងពីរនាក់បងប្អូន បានស្លា ប់ទាំងវ័យក្មេង ដោយសារតែ...
-

ជីវិតមនុស្សយើងគ្មានអ្នកណាម្នាក់កំណត់បានថា យើងនឹងត្រូវផុតនៅថ្ងៃណា ពេលណាវេលាណា បាននោះទេ ព្រោះថាយើងមិនមែនជាទេវតា ដែលដឹងថាខ្លួននឹងត្រូវផុតនៅពេលណានោះទេ។

ដោយឡែកដូចជាជីវិតក្មេងស្រីកំសត់ពីរនាក់ ត្រូវបានលាចាកលោកយើងទៅ ចាកឆ្ងាយពីក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ បងប្អូន ដែលជាទីស្រលាញ់ ទៅគ្មានថ្ងៃវិលវិញ ។

ក្តីឈឺចាប់មួយនេះ ពិតជាធ្វើឲ្យក្រុមគ្រួសារ ពិបាកទទួលយកណាស់ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Tek Chamrong បានបង្ហោះទាំងទឹកភ្នែកថា "អនិច្ចំ ទុក្ខំ អនត្តា អ្នកគ្រូបានត្រឹមមើលកូនពីចម្ងាយ សូមឲ្យកូនស្រីទាំងពីរបានទៅកាន់សុគតិភព (វុទ្ធី វត្តី ហៅម៉ីអ៊ីងអាយុ១១ឆ្នាំ  និង សើរ កែវរក្សា អាយុ៩ឆ្នាំ អ្នកទាំង ២ជាសិស្សរៀននៅសាលាអង្គបឹងចក ) មរណ: ភា ពកំឡុងម៉ោង១១ ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២០ ដោយ ល ង់ ទឹ ក"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានបង្ហោះសារសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារនៃស ពដែលបានបាត់បង់មនុស្សជាទីស្រលាញ់ និងជាក្មេងដែលគួរល្អ មិត្តល្អ កូនសិស្សល្អ ដល់ទៅពីរនាក់ក្នុងពេលតែមួយ ។ សូមឲ្យវិញ្ញាណក័ន្ធរបស់ប្អូនទាំងពីរនាក់ ទៅកាន់សុគតិភព៕

ប្រភព៖ Tek Chamrong