អាពាហ៍ពិពាហ៍ពិតជារឿងមួយដ៏សំខាន់សម្រាប់ ជីវិតជាប្តីប្រពន្ធ បន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់រយៈពេលជាយូរមក តែបើយើងគ្មានលទ្ធភាពគ្រប់គ្រាន់ និងមានលុយសម្រាប់ការរៀបចំពិធីរៀបការធំនោះទេ ការសែនព្រេន ក៏ជាកិច្ចមួយអាចធ្វើឲ្យអ្នកទាំងសងខាង បានរស់នៅជាមួយគ្នា យ៉ាងសុខសាន្ត ផងដែរ។

តួរយ៉ាងដូចជាជីវិតប្តីប្រពន្ធមួយគូរនេះ ពិតជាធ្វើឲ្យមហាជនមានអារម្មណ៍ក្តុកក្តួល ចូលរួមរីករាយជាមួយ ដែលអ្នកទាំងពីរបានរៀបចំពិធី ក្រាបផ្ទឹម សំពះ ដោយមានការដឹងលឺ ពីសាច់ញាតិទាំងសងខាង ដែលបានអញ្ជើញចូលរួម យ៉ាងមានកិត្តិយស ។ រូបភាពប៉ុន្មានសន្លឹករបស់អ្នកទាំងពីរ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក គាត់ពិតជាមានចិត្តអាណិត និងកោតសរសើរចំពោះអ្នកទាំងជាខ្លាំង ។

ការសែនព្រេនក៏ជាវិធីមួយសម្រាប់ ជួយអ្នកទាំងពីរ រស់នៅយ៉ាងមានក្តីសុខ ទោះបីជាមិនបានរៀបចំពិធីធំដូចគេ តែក៏៏មានសាច់ញាតិទាំងសងខាងបានដឹងលឺ សាច់ជាតិជិតខាងបានដឹងលឺថា យើងជាប្តីប្រពន្ធនឹងគ្នា គឺបានរៀបចំសែនព្រេនជាមួយគ្នា យ៉ាងត្រឹមត្រូវ គឺល្អពេកហើយសម្រាប់អ្នកដែលមានជីវភាពក្រខ្សត់នោះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ស្រីរ័ត្ន សម្រស់ធម្មជាតិ បានបង្ហោះរូបភាពអមជាពាក្យមួយឃ្លាថា "មានពាក្យជូនពរគាត់តិចទៅបងប្អូន" ។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលរួមត្រេកអរ សម្តែងការរីករាយ ដោយមានពាក្យជូនពរ និងឲ្យប្អូនចេះតស៊ូ ថ្ងៃនេះយើងគ្មានលទ្ធភាពរៀបចំពិធីធំដុំដូចគេ តែថ្ងៃក្រោយបើប្អូនមានលទ្ធភាព ប្អូនអាចរៀបចំពិធីរៀបការមួយដែលធំ តាមតែចិត្តរបស់ប្អូនបាន ឲ្យតែប្អូនចេះតស៊ូ ចេះសន្សំប្រាក់កាក់ និងរស់នៅជាមួយគ្នាឲ្យមានក្តីសុខ។ ហើយក៏មានបងប្អូនខ្លះទៀតបាននិយាយថា ការរៀបចំពិធីធំក៏មិនប្រាកដថានឹងរស់នៅជាមួយគ្នា មានក្តីសុខ នោះទេ ពេលខ្លះការរៀបចំពិធីតូចតាច ក៏អាចធ្វើឲ្យយើងសេចក្តីបានដែរ ឲ្យយើងចេះស្រលាញ់គ្នា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺខាងប្រុសបែរជាសម្រក់ទឹកភ្នែក នៅថ្ងៃមង្គលទៅវិញ។ ម្ចាស់គណនីហ្វេសប៊ុកក៏បានប្រាប់ថា មូលហេតុដែលគាត់យំ ដោយសារតែគាត់តូចចិត្តដែលរកសម្លៀកបំពាក់ថ្មី ជូនមនុស្សជាទីស្រលាញ់ពុំបាន។ សូមជម្រាបជូនផងដែរថា គូរស្នេហ៍មួយគូរនេះ ស្ថិតនៅក្នុងខេត្តប៉ៃលិន ។
ប្រភព៖ ស្រីរត្ន័ សម្រស់ធម្មជាតិ