លោក ករុណា ពេជ្រ ពីក្មេងម្នាក់ដែលហ៊ានសូមប៉ាដើរចេញពីផ្ទះទាំងគ្មានប្រាក់មួយរៀលជាប់ខ្លួន តស៊ូរហូតមានផ្ទះ មានលុយ មានឡានជិះ ដោយពាក្យមួយម៉ាត់របស់ប៉ាថា...
-

អ្នកគ្រប់គ្រងទូទៅ និងជាតារាចម្រៀងមួយរូបដ៏ល្បីឈ្មោះ លោកករុណា ពេជ្រ ដែលបងប្អូនជាច្រើនបានស្គាល់រូបលោក ថាជាកូនប្រុសកត្តញូម្នាក់ នៅតាមមើលថែលោកមានគុណ មិនឲ្យដាច់ពីក្រសែភ្នែក និងសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងជូនលោក ដើម្បីលោកបានជាសះស្បើយ ។

 

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកបានបង្ហោះសារ ពីជីវិតកាលពី១៥ឆ្នាំមុន ដែលលោកបានតស៊ូ និងស្វែងភាពល្អប្រសើរដើម្បីអនាគតខ្លួនឯង ដោយការចាកចេញពីគ្រួសារដ៏កក់ក្តៅ ទៅរស់នៅក្នុងមជ្ឈដ្ឋានខាងក្រៅ គ្មានលុយជាប់ខ្លួនមួយរៀល ជាប់ខ្លួនរហូតដល់មានផ្ទះ មានលុយ មានឡានជិះដូចសព្វថ្ងៃនេះ។

លោកបានបង្ហោះសាររៀបរាប់ថា "សំរាប់ខ្ញុំ​ ពីយុវជនម្នាក់​ ដែលបានសូមឪពុកដេីរចេញពីផ្ទះ​ ដេីម្បីស្វែងរកការងារ​ និង​ ជាម្ចាស់ការលេីវាសនាខ្លួន​ឯង ដោយគ្មានប្រាក់មួយរៀល កាលពី​ 15 ឆ្នាំមុន​ .....

អរគុណគ្រប់យ៉ាង​ទាំងអស់​ សំរាប់មនុស្សល្អៗ​ ជាច្រេីន​ ដែលបានផ្តល់ជាពេលវេលា​ ថវិការ​ ការណែនាំ​ សាកល្បងទឹកចិត្ត​ បង្វឹកការងារផ្សេងៗ...​ បន្ទាប់ពីក្រុ​មគ្រួសាររបស់ខ្ញុំ... ហេីយអ្វីៗដែលសំខាន់បំផុត​ នាពេលនោះ​ គឺ​ ការសំរេចចិត្តរបស់ប៉ា​ ក្នុងការគាំទ្រ​កូន​ តែម្នាក់ឯង​គត់​ ហ៊ានជំទាស់​ និង​ រងការរិះគន់ពីមនុស្សជុំវិញខ្លួនរបស់ប៉ាយ៉ាងច្រេីន​ ហេីយនេះជាកំលាំងចិត្តឪពុករបស់ខ្ញុំ​ ដែលបានផ្តល់អោយខ្ញុំ​ គឺថា​ ប៉ាទុកចិត្តកូន​ នូវអ្វីដែលជាការសំរេចចិត្តរបស់កូន ដូច្នេះកូនទៅចោះ​ ... សូ​មអោយកូនជោគជយ័... ។

ដូច្នេះ​ សូមបងប្អូន​ ទាំងអស់​ កុំអាលអស់សង្ឃឹម​ នូវអ្វីដែលមិនទាន់ជោគជយ័​ នាថ្ងៃនេះ​ ... គឺថា​ មានពេលវេលា​ និង​ ឱកាស​ រួមជាមួយ មានមនុស្សល្អៗជាច្រេីនទៀត​ ដែលកំពុងសម្លឹងចាំមេីលមកយេីង​ និង​ ត្រៀមព្យាយាមនៅក្បែរយេីង​ ជួយយេីង​ ប្រសិនបេីគេសម្លឹងដំបូងមកយេីង​ ដឹងថាយេីងមានដេីមទុនមួយ​ រួចជាស្រេចចិត្ត​ ដែលមិនមែនជាលុយ​ នោះគឺ​ ចិត្តស្មោះត្រង់​ ..

Share នេះ​ ខ្ញុំចិត្ត​ ត្រង់ចំណុច​ គាត់មានភាពស្មោះត្រង់​ រហូតមកឱកាសនេះ..."។

ប្រភព៖Karona Pichtown