សុទ្ធតែអង្គុយបែរខ្នងឲ្យសមត្ថកិច្ចទៀត! អង្គុយរហូតអញ្ជឹងអត់ចុកខ្នង ចុកចង្កេះខ្លះទេពៅមាសបង សំណាងហើយដែលបងៗសមត្ថកិច្ចគាត់ទៅដល់បានងើបពត់ចង្កេះខ្លះ កុំអីអង្គុយគ្មានងើបទេ
-

កំពង់ធំ៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កងរាជអាវុធហត្ថ១២នាក់ ចុះបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនមនុស្សប្រុសស្រី៨នាក់ ស្ថិតនៅភូមិថ្មសំលៀង ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក សាយ វាសនា បានបញ្ជាក់ឱ្យដឹងថា កិច្ចសហប្រតិបត្តិការបង្ក្រាបបនល្បែងស៊ីសងនេះត្រូវបានទទួលបញ្ជារពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ ការចុះប្រតិបត្តិការេនះ បានធ្វើឡើងក្រោយពីទទួលបានការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍ទៅសមត្ថកិច្ចបង្ក្រាបបនល្បែងស៊ីសង នៅក្នុងមូលដ្ឋានដែលកំពុងតែបង្វក់ស្មារតីឲ្យស្រ្តីមេផ្ទះក្លាយជាស្ត្រីនៅក្នុងវង់បនល្បែង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន បៀ៣ហ៊ូ, ក្រដាសឆ្នោតឡូតូ១០សន្លឹក និងម៉ូតូ៤គ្រឿង។  បន្ទាប់ពីបានដកហូតវត្ថុតាងហើយនោះ សមត្ថកិច្ចបាននាំខ្លួនពួកគាត់ទៅធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាព លេងល្បែងនេះតទៅទៀត ៕