ស្រៀវណាស់! ឡាន​ Lexus RX300 និង​ ឡានកាមរី​ឆ្លាម​ តាមគៀប​ឡានទួរីស ដឹកឈេី ពិតជាគួរឲ្យ...មានវិដេអូ
-

នៅថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះវិដេអូឃ្លីបមួយ ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញវិដេអូ រថយន្តពីរគ្រឿង ឡាន​ Lexus RX300 និង​ ឡានកាមរី​ឆ្លាម​ តាមគៀប​ឡានទួរីសដឹកឈេី​ ។

នៅក្នុងវិដេអូនោះ ពិតជាមានគ្រោះថ្នាក់ខ្លាំងប្រសិនបើមានរថយន្តណាមួយ ធ្វេសប្រហសតែបន្តិច អាចធ្វើឲ្យមានគ្រោះថ្នាក់ ទាំងអស់គ្នាបាន ព្រោះថារថយន្ត  Lexus RX300 ដែលបើកនៅខាងមុខ ពិតជាមិនប្រណីដល់រថយន្តទួរីសសោះ ហើយរថយន្តទួរីស ក៏ខ្លាំងក្លាណាស់ដែរ បើកស្ទើរតែចង់បុករថយន្ត  Lexus RX300 ទៅហើយ។

បើយោងតាមវីដេអូ គឺរថយន្តទាំងបីគ្រឿងខាងលើនេះ ពិតជាមានភាពស្វីតស្វាញណាស់ បើកបរមិនខ្លាចគ្រោះថ្នាក់សោះ មួយដេញមួយ មួយជែងមួយ ធ្វើឲ្យអ្នកធ្វើដំណើរផ្លូវ ជិះគេច​ ស្ទើរតែធ្លាក់ផ្លូវម្តងៗទៅហើយ៕

សូមទស្សនាវីដេអូទាំងអស់គ្នា៖